ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីកាត់ខ្សែបូ បើកដំណើរការ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” និងការតាំងស្តង់បង្ហាញផលិតផលចុងសប្តាហ៍

ថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក​ សំឃិត វៀន​ អភិបាលខេត្តស្តីទី​ បានអញ្ជើញកាត់ខ្សែបូ បើកដំណើរការ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” និងការតាំងស្តង់បង្ហាញផលិតផលចុងសប្តាហ៍។
“ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” នៅផ្សារកោះកុងថ្មី ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយ ក៏ដូចជាបង្កើត ឱកាសឲ្យក្រុមផលិតករ អ្នកប្រមូល អ្នកលក់ សហការគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្មក្នុងខេត្ត។ ផលិតផលសក្តានុពល របស់ខេត្តកោះកុង ដែលផលិតដោយ ក្រុមកសិករ សមាគម-សហគមន៍កសិកម្ម សហគ្រាសនានា មានដូចជាបន្លែសុវត្ថិភាព មាន់ស្រែ ផ្លែឈើ ត្រី បង្គារក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ នំអន្សម នំចាក ។ល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចូលរួមទស្សនា និងទិញផលិតផលខេត្តកោះកុង នៅផ្សារផលិតផលចុងសប្តាហ៍។ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” ចាប់ដំណើរការពី ថ្ងៃសៅរ៍និងអាទិត្យ ទី២៥ និង២៦ ចាប់ពីម៉ោង ៨និង៣០នាទីព្រឹក រហូតដល់ ម៉ោង៦ល្ងាច នៅផ្សារកោះកុងថ្មី តទៅ៕​

Related Articles

Leave a Reply

Your email address will not be published.

Back to top button