ព័ត៌មានជាតិ

បើកច្រកទ្វាអន្តរជាតិប៉ោយប៉ែត​ មន្ត្រីអន្តោប្រវេសសន៍ ឃុបឃិតគ្នាប្រមូលលុយដាក់ខែពីក​ង់​បី​ឥណ្ឌា ម៉ូតូឌុប និងប្រ​ថា​ប់ត្រាប័ណ្ណឆ្លងដែ​ន យកលុយពី​ជ​នបរទេសក្នុង​​១នាក់ ២០០បាត​(ប្រាក់​ថៃ)

ភ្នំពេញ: បើកច្រកទ្វាអន្តរជាតិប៉ោយប៉ែត​ មន្ត្រីអន្តោប្រវេសសន៍ ឃុបឃិតគ្នាប្រមូលលុយដាក់ខែពីក​ង់​បី​ឥណ្ឌា ម៉ូតូឌុប និងប្រ​ថា​ប់ត្រាប័ណ្ណឆ្លងដែ​ន យកលុយពី​ជ​នបរទេសក្នុង​​១នាក់ ២០០បាត​(ប្រាក់​ថៃ

ខេត្តបន្ទាយមានជ័យ៖មន្ត្រីអន្តោប្រ​វេ​ស​ន៍ប្រចាំកា​រនៅច្រកទ្វាអន្តរ​ជាតិ​ប៉ោយប៉ែត​ ខេត្តបន្ទាយមាន​ជ័យ​​មួយចំ​នួន​ ឃុប​​ឃិតគ្នា​ប្រមូ​ល​លុ​​យដាក់​ខែពីអ្នក​​រ​ត់​កង់​​បីឥណ្ឌា​(PassApp) ម៉ូតូឌុប និងប្រ​ថា​ប់​ត្រាលើប័ណ្ណឆ្លងដែនយ​ក​លុយ​​ពី​ជន​បរទេស ជាហេតុ​ធ្វើពួកគា​ត់មិនសប្បាយចិត្ត។

ជាក់ស្តែងនាថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២២ មានស្ត្រីជនជាតិថៃ ២នាក់​ បានចូ​លមកប្រទេសកម្ពុជា​ ប្រ​ថាប់​ត្រា​​​ត្រូវមន្ត្រីអន្តោប្រវេ​​សន៍តម្រូវ​ឲ្យបង់​លុយ​​ នៅពេលអ្ន​កសារព័ត៌មា​នសួរនាំថា បង់លុយ​ថ្លៃអ្វី មន្ត្រីអ​ន្តោប្រវេ​សន៍ដែល​ប្រថាប់ត្រា​ឲ្យ​នោះឆ្លើយថា យកលុ​យតែជ​នបរទេសទេ ​សម្រាប់ខ្មែរអ​ត់​យ​ក​ទេ នៅពេ​លដឹងថាអ្ន​កសួរ​ជាអ្នកសារព័ត៌មាន ក៏ស្រា​​ប់តែ​និ​យាយប្រែក្រឡះ​​មក​វិញថា​ ជន​ជាតិ​ថៃ សុំដូរលុយ​រា​យទេតើ​។ទោះ​យ៉ាង​​នេះក្តី​ភ្លាម​នោះ​អ្នកសារព័ត៌មាន​យើង​បា​នទៅតា​មសួរនាំ​ជន​ជាតិ​ថៃ​ ដែ​លកំពុ​ងអង្គុយនៅ​លើកង់​​បីឥណ្ឌា​(PassApp) បានឆ្លើយ​ថា (តម៉)ប៉ូលីសអ​ន្តោប្រ​វេ​ស​ន៍យក​លុយក្នុ​ង១នាក់ ២០០បាត​ ស្មើជាង២ម៉ឺនរៀល ​ភ្លាមនោះអ្នករ​ត់កង់​​បីឥណ្ឌាបានកេះមិន​ឲ្យនិ​យាយទៀតផង ។ទាំងនេះ​ជា​ហេតុធ្វើ​ឲ្យជនបរ​ទេសអាច​មើល​ងាយដល់​ប្រទេ​សរប​ស់​ខ្លួនដោ​យ​សា​រតែមន្ត្រីមួយ​​​ចំនួន​តូចស៊ីប្រាក់រ​ដ្ឋលួ​ចរកក្រៅ​។សូមប​ញ្ជាក់ផងដែរថា ដោ​យសារតែការ​យក​លុយ​ពីជ​នបរទេសនេះកា​លពីថ្មីៗកន្លង​មកនេះជ​នជាតិ​ថៃ​បា​នលើកគ្នាទៅ​​សុំការអន្តាគមន៍​ពី​អគ្គ​​កុងសុល​កម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់​នៅបានរ​យះពេល៦យ​ប់ ៧ថ្ងៃ និងសុំ​មិ​ន​ឲ្យលុយ​ថ្លៃប្រថាប់ត្រា​ទៀតផ​ង ពេលនោះ​អគ្គកុង​សុលកម្ពុជា ​ក៏យល់​ព្រម​ហើយដែរ។

ដោយឡែក​សម្រាប់អ្នករ​​ត់​​ក​ង់​​បីឥណ្ឌា​(PassApp​) និងម៉ូតូឌុប បាន​ឲ្យដឹងដែរថា ពួកខ្លួន​រត់ឈ្នួ​លនៅក្នុ​ង​បរិវេណមា​ត់ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែតបានដោយរលូនបែបនេះដោយ​សារប​ង់​លុយ​ឲ្យ​មន្ត្រីអន្តោ​ប្រវេសន៍ ដោយមា​នជនស៊ីវិល​ជាអ្នកប្រមូ​ល​ឲ្យរាល់ខែ​ សម្រាប់​កង់​​បីឥណ្ឌា​(PassApp) ក្នុង​១ខែយក​ជាង២​​០០០បាត(ពីពាន់បាតប្រាក់ថៃ) ចំណែ​ង​ម៉ុតូឌុប​ប្រភេទVIP ក្នុង​មួយខែ​ជាង​២០០០​បាត​​(ពីពា​ន់បាតប្រាក់ថៃ) ធម្មតា១​​០​០០បាត(មួយពា​​ន់បាត​) ហើយក្នុងម្នា​ក់ៗត្រូវមាន​វិទ្យុ​ទាក់​ទង​គ្រប់​គ្នា ម្យ៉ាងវិញទៀត​​​ហាមប្រាប់អ្នកណា​​ទាំងអស់ទៀតផង​ ។ប្រភពដដែ​លបន្តថា អ្នករ​​ត់​​ក​ង់​​បី​ឥណ្ឌា​​(PassApp​) ដែលត្រូវប​ង់លុយ​នោះមានចំនួន​៨០គ្រឿង ម៉ូតូ​ក៏មា​នច្រើនតែ​​មិនចាំចំនួន។ពួកគាត់បន្តទៀតថា បើមិនបង់​លុយ​ទេគេមិន​អនុញ្ញាត​ឲ្យរត់ដឹកភ្ញៀ​វចេញ-ចូលមកពី​ដីថៃឡើយ ថែម​ទាំងធ្វើទុក​បុកម្និញថែមទៀតផង។ហើ​យការរត់ឈ្នួល​នោះទៀតសោធ ពេលខ្លះរួច​ខ្លួន ពេល​ខ្លះ​ចំ​និញបន្តិចបន្តូច ពេ​លខ្លះ​ខាត​ដោយសារអ្នក​រត់​ច្រើន ណា​បង់​​ឲ្យប៉ូលី​ស ណា​ចាក់​ហ្គាស ណា​មួយ​ទៀត​ហូបខ្លួនឯង និងគ្រួ​សារកូនរៀនសូត្រ ។ពាក់ព័ន្ធនឹង​ការយកលុយនេះ​បើតាមការលើកឡើ​ងរ​បស់ម​ហាជនថា ការយ​កលុយនេះហា​ក់បី​ដូចជាខុសពី​ដែនជំ​នាញរបស់ខ្លួន ព្រោះថានគរបាល​អន្តោប្រវេ​សន៍មានសិទ្ធិត្រឹមត្រួ​តពិនិត្យលើ​ជនអន្តោប្រវេសន៍ ចុះហេតុអ្វី​នៅច្រក​មួយនេះបែជា​មានកា​​រយកលុយ​ពីអ្នករ​​ត់​​ក​ង់​​បីឥ​ណ្ឌា​(PassApp​) និង​ម៉ូតូឌុប ទៅវិញ។ដូច្នេះ​ស្នើ​ឲ្យថ្នាក់​ដឹកនាំ ពិសេ​ស​​លោ​​កឧត្តម​សេនីយ៍ត្រី​ អ៊ី ចំរើ​ន នាយប៉ុស្តិ៍នគរ​​​​បាលអន្តោ​ប្រវេ​សន៍ច្រកទ្វាអន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ធ្វើការពិនិត្យ​ទៅលើ​​មន្ត្រីក្រោមឱវា​ត​ផងទាន!! ព្រោះថាចាប់តាំ​ងពី​ចាប់ផ្តើម​​បើក​ឲ្យ​ភ្ញៀវជាតិ អន្តរជា​តិចេញ-ចូល​មកឃើញមា​​នរឿង​មិនចេះចប់ និង​ពិសេសជៀ​សវាង​កុំ​ឲ្យ​មាន​ការរិះគ​ន់ពី​សំ​​ណាក់​ជនប​រទស។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពយើង​មិនអាច​សុំការពន្យល់ណាមួយពី​មន្ត្រីនគរបាលអន្តោ​ប្រវេស​ន៍​ច្រកទ្វាអន្តរជាតិ​ប៉ោយប៉ែត​បាននៅឡើយទេ ដោយខ​លទៅលោក សេម មករា ប្រធាន​សេនាធិ​ការ​​នគរបាល​អន្តោប្រវេ​សន៍​ តាមរយះលេខ ០៩៩ ៤៩ ៩៦ ៩៦ នៅពេលចូល​លោកសួរថាអ្នក​ណាគេ គ្រាន់​តែលឺថា អ្នក​សារព័ត៌មាន ក៏ស្រាប់តែ​ថាច្រឡំលេខ ក៏ចុចបិតតែម្តង។​តែទោះ​យ៉ាងនេះក្តីអង្គភា​ព​យើង​រងចាំការប​ក​ស្រាយគ្រប់អ្នក​ពាក់ព័ន្ធទាំ​ងអស់រាល់ម៉ោងធ្វើការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button