ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដង្កោបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌដង្កោបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីឯកឧត្តម ម៉ម យុធ និងឯកឧត្តម ឌឿក សាមាន សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ លោក លោកស្រីប្រធានការិយាល័យទាំង១១ និងលោក លោកស្រីចៅសង្កាត់ទាំង១២។
ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈអង្គប្រជុំចំនួន៤ រួមមាន
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌដង្កោ។
៣-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលប្រចាំខែមេសា ឆ្នាំ២០២២។
៤-បញ្ហាផ្សេងៗ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button