ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញនាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ ចែកជូនដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរព្រះមេគណខេត្ត ព្រះចៅអធិការវត្ត ព្រះសង្ឃ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ពុទ្ធបរិស័ទ្ធ និងសប្បុរសជននានាក្នងខេត្ត បាននាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ ជូនដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង។
ដោយមានការយកចិត្តទុកដាក់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពន្ធនាគារខេត្តកោះកុង តែងទទួលបាននូវគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់ប្រើប្រាស់នានាជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ជនជាប់ទោស ចំនួន ៦៦៣នាក់ ត្រូវបានចុះសួរសុខទុក្ខ ធ្វើការអប់រំ ណែនាំ តម្រង់ទិស តាមរយៈព្រះមេគណខេត្តកោះកុង និងបាននាំយកគ្រឿងឧបភោគ បរិភោគ មានដូចជាបង្អែម ផ្លែឈើ ភេសជ្ជៈ អាហារ និងអាល់កុល ម៉ាស់ និងសម្ភារការពារជំងឺកូវីដ-១៩។
ក្នុងពិធីចែកអំណោយនេះ លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត បានថ្លែងអំណរគុណ ដល់ព្រះមេគណខេត្ត ព្រះសង្ឃ និងសប្បុរសជននានា ដែលតែងតែចុះសួរសុខទុក្ខ និងនាំយកគ្រឿង សម្ភារនានាស្របនឹងតម្រូវការរបស់ពន្ធនាគារ និងអ្នកជាប់ទោស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button