ព័ត៌មានជាតិ

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៦នាក់ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៦នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២០នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,០៧៦នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,៧៨៩នាក់, ស្លាប់សរុបចំនួន៣,០៥៥នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button