ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសទី៣ ឬដូសជម្រុញជូនប្រជាពលរដ្ឋនៅស្រុកគងពិសី

នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាន​អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការនីរោងចក្រ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី​៣ ឬដូសជម្រុញ ដោយឥតគិតថ្លៃក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រោម ការយកចិត្តទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន ​សែន​ ប្រមុខរាជ​រដ្ឋាភិបាល ​សម្តេច តែងតែងតែគិតគួពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​បង​ប្អូនបាន​ចាក់​វ៉ាក់សាំង ដើម្បីការពារសុខភាពអោយបានល្អប្រសើរ ហើយការចាក់វ៉ាក់សាំងដុំទី ៣ នេះជាឧបករណ៌មួយដ៏សំខាន់ក្នុងការជួយជម្រុញកងការពារបន្ថែមក្នុងខ្លួន ក្នុងការប្រឆាំងវីរុសកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មីអូមេក្រុង។
ក្ក្នុងនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បា​នក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ​ពី​សុខភាព​របស់​ខ្លួន ដោយ​ក្រោយ​ពីទទួល​បានការចាក់​ថ្នាំវ៉ាក់សាំង​រួច​ហើយ ត្រូវបន្តចូលរួម​អនុវត្ត​វិធានការ​​ពា​រ របស់​ក្រសួងសុខា​ភិបាល ក៏ដូចជា​វិធាន​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button