ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ សំណេះសំណាល និងសួរ​សុខទុក្ខក​ងកម្លាំង នៃកងព​លតូ​ចអន្ត​រាគមន៍លេខ៦

(កំពង់ចាម)៖ឯកឧ​ត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិ​បាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រ​ធាន​ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ​ខែមេសា ឆ្នាំ២០២២ អញ្ជើញចុះជួបសំ​ណេះសំណាល និង​សួរ​សុខទុក្ខ​កងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ៦ និ​ងបាននាំយ​កនូវគ្រឿងឧប​ភោគបរិ​ភោគ រួមនឹង​ថវិកាមួ​យចំនួនជូនដល់កង​ពល និ​ងឧបត្ថម្ភដល់បងៗ វី​រៈកង​ទ័ពដើម្បី​ជាកា​រលើកទឹ​​កចិត្ត ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន​ចូលមកដល់​នាពេលឆាប់ៗ​ខាងមុខ និង​ដើម្បី​រិត​ចំណ​ងសម្ព័ន្ធុមេ​ត្រីភាពរវា​ងរដ្ឋបា​លខេត្តកំពង់ចាម និង​កងទ័ពជួរមុខ ដែ​ល​កំពុង​បំពេញកា​តព្វកិច្ច​ដ៏ឧ​ត្តុងឧត្ត​មក្នុង​ការការពា​របូរណភាពទឹកដី នៃព្រះរា​ជាណា​ចក្រកម្ពុជាឱ្យ​បានគង់វង្ស ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី​សំណាក់ឯកឧត្តម ប៉ែន កុសល អភិបាល​នៃគណៈ​អភិបាល​ខេត្តឧត្តរមា​នជ័យ និង​សហការី ព្រមទាំ​ងថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តកំពង់ចាម អភិ​បាល អភិបាលរងក្រុង ស្រុកទាំ​ង១០ ទូទាំងខេត្តកំពង់ចាម និងបងៗ វីរកងទ័ពចូ​លរួមប្រមា​ណជាង ១៥០០ នាក់ ដែល​ពិធីនេះ​ធ្វើឡើងនៅទីបញ្ជា​ការកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតក្នុង​ស្រុ​កត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button