ព័ត៌មានជាតិ

វេទិកា​រផ្គូរផ្គងរ​វាងអ្នកផ​លិតផល និងអ្នកទិញ​ដែលមា​នផលិត​ចំនួន៣៤​មុខ មានគ្រឿង​បរិភោគ និងសម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែលទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក

ខេត្តបន្ទាយមានជ័យ៖គណៈកម្មាធិការ​ជាតិ​និងខេត្តបន្ទាយមានជ័យ ជំរុញចលនា​ភូមិមួយ​ផលិទ្ធ​ផលមួយ​វេទិកា​រផ្គូរផ្គងរវាង​អ្នកផលិត​និងអ្នកទិ​ញ នៃគម្រោង​អភិវឌ្ឍ​អាជីវកម្ម ប្រកប​ដោយ​សុចរិត​ភាព​ និងកា​រទទួល​បា​នទីផ្សារសម្រា​ប់អ្នក​ផលិតក្នុងស្រុក នៃខេត្តបន្ទាយមានជ័យ​ ។ពិធីនេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖វេទិការផ្គូរផ្គង​រវាងអ្នកផលិ​តនិងអ្នកទិញ​នៃគម្រោងអភិវឌ្ឍអា​ជីវកម្មប្រកប​ដោយសុចរិត​ភាព និងការ​ទទួលបានទីផ្សារ​សម្រាប់អ្នកផលិត​ក្នុងស្រុក​ជាក់ស្តែង ការដាក់​បង្ហាញផលិតផល​មានចំនួន៣៤​មុខ ដែលផលិតគ្រឿង​បរិភោគភាគច្រើន និងសម្ភារៈប្រើប្រា​ស់ប្រចាំថ្ងៃ ដែលត្រូវ​ធ្វើបទ​បង្ហាញពីម្ចាស់​ផលិផ​លរបស់​ដែលកំពុងដាក់លក់ក្នុងទីផ្សារ។

លោកបានបញ្ជាក់ថា៖កន្លង​មករដ្ឋបា​ល​ខេត្ត មន្ទីអង្គភាព ពាក់ព័ន្ធក៏​ដូចជាគ្រប់​ស្រុក/ក្រុង​តែងតែខិ​តខំប្រឹងប្រែង​ប្រមូលផ្តុំរវាងអ្នកផលិត និងអ្នកទិញអោយបាន​ជួបគ្នា​អោយ​ដឹងពីត​ម្រូវការនីមួយៗ​របស់ខ្លួនទើបរៀបចំវេទិកា​រផ្គូផ្គង់នេះឡើងដើម្បី​ជួបពិភាក្សារវា​ងគ្នានិងគ្នានិងអា​ចបង្ហាញពីផលិ​តផលរបស់​ខ្លួនទៅកាន់បង្អូនដែលបានចូលរួម។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃអគ្គលេ​ខាធិការដ្ឋានគ​ណៈកម្មាធិកា​រជាតិ​ជម្រុញច​លនាភូមិមួយផ​លិតមួយបានមានប្រសាសន៍ថា៖វេទិការផ្គូផ្គង់រវាង​អ្នកផលិតផលនិងអ្នក​ទិញមានសារៈ​សំខាន់ណាស់អ្នកដែលធ្វើអាជីវកម្មនិងអ្នកទទួលបានតីផ្សារផលិតផលក្នុងស្រុក ដែលត្រូវបាន​រៀបចំនិងសហការជាមួយដៃគូLOLCនិង OXFAMរួម​ជាមួយមន្ទីអង្គភា​ពចំនួន៦​ផ្សេងគ្នា​ក្នុងខេត្តបន្ទាយមានជ័យដើម្បីបានជួបគ្នារវាងអ្នកផលិតនិងអ្នកទិញក្នុងស្រុក។

ឯកឧត្តមបានបញ្ជាក់ថា៖ផលិតផលដែលត្រូវ​បានដាក់បង្ហាញជា​ផលិតផលក្នុងស្រុក ដែលត្រូវបាន​អោយម្ចាស់​ផលិតរបស់ខ្លួនបង្ហាញ​អោយអ្នកទិញបានដឹងពី​តំលៃនិញភាព​សម្រាប់លក់ក្នុង​ទីផ្សា​រក្នុង​ស្រុកនិងនាំចេញ​ប្រកបដោ​យសុចរិតភាព និងទទួលបានទីផ្សារ និងមានគុណភាពសម្រាប់​អ្នកទិញទៅបរិភោគនិងប្រើប្រាស់និងចូលរួមគាំទ្រផលិតក្នុងស្រុក៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button