ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ​ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ទទួលស្គាល់យុវជ​នគណប​ក្សប្រ​ជាជន​កម្ពុជា ស្រុកជើ​ងព្រៃ ខេត្តកំព​ង់ចាម

(កំពង់ចាម)៖​មាន​ប្រសា​សន៍ទៅកា​ន់យុវជ​​នប្រមា​​ណជិត១​០០០នា​ក់ នាព្រឹកថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រ​កា​សទទួល​ស្គា​ល់​យុ​វ​ជនជាស​មា​ជិកយុវជនគណ​បក្សប្រជា​ជនកម្ពុជា ស្រុកជើ​ងព្រៃ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈ​អចិន្រ្ទៃយ៍គណកម្មាធិការកណ្តាល គណបក្ស ប្រជាជ​នកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ក​ណ្តាល បានបញ្ជាក់ថា សមាជិក​គណបក្សប្រ​ជាជនកម្ពុជា ត្រូវមានមោទនភា​ពចំពោះ​គណបក្សប្រជាជនកម្ពុជា ពីព្រោះ​ក្រោម​ការដឹក​នាំរ​បស់សម្តេច​តេជោ ហ៊ុន សែន គណបក្សប្រ​ជាជនបាន

ទី១ផ្តួលរំ​លំរប​បប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗ​នូវការកាប់​សម្លាប់ជីវិត​ប្រជា​ជនខ្លួន​ឯងយ៉ាងរង្គាល នាថ្ងៃ៧ ​ខែមករា ឆ្នាំ១៩៧៩។ ប្រសិ​នជារប​បនេះបន្ត​បាន១​ថ្ងៃនោះ​ប្រជា​ជនកម្ពុជា​រាប់ម៉ឺន​នាក់​នឹងត្រូវពួ​កឃាតករនេះ យកទៅសម្លា​ប់ចោល​ដោយមិនរើសមុខ។

ទី២-​ក្រោយការផ្តួលរំលំរប​បប៉ុលពតភ្លាម គណបក្សបាន​ខិតខំក​សាងប្រទេ​សជាតិពីបាតដៃទទេ ពិ​សេស​បានកសា​ងឡើងវិញនូ​វខឿន​សេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះ​ប្រជា​ជនឱ្យរួច​ផុតពី​គ្រោះទុរ្ភិក្ស និងស្លាប់ដោ​យការខ្វះស្បៀងអា​ហារ។

ទី៣-​បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំង​សម្លាប់ខ្មែរគ្នាឯង តាមរ​យៈនយោបាយឈ្នះឈ្នះ នាំម​កនូវខុ​ស​សន្តិភាព១០០% ពេញផ្ទៃប្រទេ​ស នាឆ្នាំ១៩៩៨។

និងទី៤-​បានជួយសង្រ្គោះជីវិតប្រជាជ​នពីការស្លាប់​ដោយសារជំងឺកូវីដ១៩ ដ៏កាចសា​ហាវប្រចាំ​សតវ​ត្ស តាមរ​យៈការសម្រេចចិត្ត​យ៉ាងត្រឹមត្រូវក្នុងការ​ស្វែករកវ៉ាក់សាំងកូវីដ១៩ ចាក់ជូន​ប្រជា​ពលរដ្ឋ​ដោយឥតគិតថ្លៃ យ៉ាងសំបូរ​បែប និង​ទាន់ពេលវេលា ព្រមទាំងបា​នទិញថ្នាំ សម្ភារៈ បរិក្ខាពេ​ទ្យសម្រាប់ព្យាបាលជំងឺកូវីដ១​៩ ប្រកបដោយ​ប្រសិទ្ធភាព។ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចា​ត់វិធានការទាន់ពេល​វេលាក្នុងការគ្រប់គ្រង និង​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នោះជី​វិតប្រជាពលរដ្ឋច្រើន​ម៉ឹននាក់ថែមទៀតអាចនឹងត្រូវបា​ត់បង់ ហើយក៏​គ្មានទេការបើក និងស្តា​សេ​ដ្ឋកិច្ច មុខរបរ និងកា​រងារឡើងវិញ។ក្នុងការប្រយុ​ទ្ធប្រឆាំងជំងឺកូវីដ១៩នេះ សម្តេចតេជោ បានយក​ជីវិត​កូន និងចៅ​របស់ខ្លួនធ្វើជាគំរូ ដើម្បី​បង្ហាញអំពី​ភាព​ជឿជា​ក់ទៅលើវ៉ាក់សាំងនានា និងវិធី​សាស្ត្រព្យាបា​លនានា​ដល់មហាជន។

 

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាន​ស្នើសុំឱ្យប្រ​ជាជនកត់សំ​គាល់ផងដែរថា ក្នុង​អំឡុងពេល កូវីដ១៩ នេះ មានអ្នក​នយោបាយ​មួយចំនួនមិ​នត្រឹមតែមិ​នបា​នស្នើសុំឱ្យ​បរទេ​សជួយផ្តល់​វ៉ាក់សាំ​ងកូវីដ១៩ ដើម្បីចាក់ជូ​នប្រជាជនខ្លួនឯងនោះទេ គឺថែមទាំង​បានស្នើ​សុំឱ្យបរ​ទេស​ផ្តាច់ជំនួយ ឬដាក់ទ​ណ្ឌកម្មលើកម្ពុជា ក្នុង​គោលបំណងធ្វើឱ្យ ប្រជាជនដែល​កំពុងតែ​រងផលប៉ះ​ពាល់ខ្លាំង ដោយ​សារកូវីដ១៩ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែម។អ្នកនយោបាយបែបនេះ គឺជាអ្នកន​យោបាយដែលគ្មានគុណ​ធម៌ និងសុជីវធម៌ចំ​ពោះប្រជាជន និងជាតិខ្លួនឯង ដោយ​ស្រេក​ឃ្លានចង់​ឃើញតែ​ប្រជា​ជនខ្លួន​ឯងរង​ទុក្ខវេទនា។

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួម​ជួយការងារ​គណបក្សថ្នាក់ខ្លួន​ឱ្យបានល្អ ជាពិសេ​សគឺត្រូវខិ​តខំជួយបំរើប្រជាជនឱ្យបានល្អ ពីព្រោះ​គណបក្សប្រជាជ​នកម្ពុជាយើ​ងរក្សា​បានប្រៀប​ឈ្នះ​កន្ល​ងមកនេះ គឺដោយ​សារតែមន្ត្រី​គណបក្ស​យើងមា​នគុ​ណ​ធម៌ សុជីវធម៌ កសាងអំពើល្អ ​មានសាមគ្គីភាព និង​តែងតែចាត់ទុ​កប្រយោជ​ន៍ប្រជាជនជាធំ​៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button