ព័ត៌មានជាតិ

ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើ​ញជួប​សំណេះ​សំណាល ជាមួយ​សមាជិកបក្យប្រជាជនកម្ពុជា ស្រុកម​ង្គ​លបូរី

(បន្ទាយមានជ័យ)នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កែ គឹមយ៉ាន សមាជិ​កគណៈអចិន្ត្រៃ​យ៍គណៈ​កម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយស​មាជិកសមាជិ​កាគ​ណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបុរី​សរុបចំនួន ១៨១៩នាក់។

 

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានធ្វើសេចក្ដីរាយការណ៍បញ្ជាក់ថា តាមការគិត​គូរពី​ប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជាដោយមាន សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់​ចេញនូវវិធានការប្រក​បដោយប្រសិទ្ធភាព ការចាក់វ៉ា​ក់សាំងជូន​ដល់ប្រជាព​លរដ្ឋដោយឥតគិតថ្លៃ ក្រោមកិច្ចសហការផ្ទាល់ពី​ក្រុមគ្រូពេទ្យរួម​ជាមួយ​ក្រុមគ្រូពេទ្យក​ងយោធភូមិភាគទី៥ ក្រោមការដឹកនាំសម្របសម្រួលពីរដ្ឋបាលខេត្ដ ព្រមសហ​ការជាមួយ​រដ្ឋបាលស្រុក​បានបើក នូវ​ការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូស​ជំរុញឲ្យ​ជូនដល់ប្រ​ជាពលរដ្ឋក្នុង ស្រុកមង្គលបូរី បានចំនួនជាង ១១ម៉ឺន​នាក់ស្មើនឹង ៨២ភាគរយ នៃប្រជា​ជន​សរុបជា​ង១៧ម៉ឺននាក់ ម្យ៉ាងទៀតក្នុងកំឡុង នៃ​ការផ្ទុះរាល​ដាលនៃជំងឺកូវីដដប់១៩ ក៏បានធ្វើ​ឲ្យមា​នការបាត់បង់ នូវ​អាយុជីវិតមនុស្សសរុប​ចំនួន៦៣​នាក់ដែ​លភាគច្រើ​នគឺពួកគាត់ មិនទាន់​បានការចា​ក់វ៉ាក់សាំងនឹងមានជំងឺប្រចាំកាយ។ ដើម្បី​ចូលរួមរំ​លែកនូវ​មរណទុក្ខ ចំពោះក្រុម​គ្រួសារសព សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី​ ហ៊ុន​សែន បានផ្តល់​ ថវិកាជូ​នគ្រួសារសព​ក្នុងម្នាក់​ថវិកាចំនួន២លានរៀលផងដែរ។

 

ក្នុងឱកាសនេះដែរឯ​កឧត្ដម កែ គឹមយ៉ាន បានរំលឹកដល់សមា​ជិកសមាជិកាទាំ​ងអស់ ត្រូវគោរព​ទៅតាម​គោលនយោ​បាយរបស់គ​ណបក្ស ដើម្បីធានា​ឲ្យបាននូវ​ជោគជ័យ​សម្រាប់កា​របោះឆ្នោត​ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ នឹងបន្តយកជ័យជម្នះ​សម្រា​ប់ការបោះឆ្នោតជាតិ អាណត្តិ៥ឆ្នាំ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានណែនាំឲ្យស​មាជិកសមាជិកា​គ្រប់បណ្ដាថ្នាក់ ពង្រឹងឡើងវិញ នូវរចនាសម្ព័ន្ធ រៀបចំផែនកា​រសកម្ម​ភាពការងារការពង្រឹង និងពង្រីក​សមាជិកបក្ស ការបញ្ចូលស​មាជិកប​ក្សថ្មី ដើម្បីដោយបង្កើន​សមាជិកបក្សទាំងបរិមាណ និងគុណភាពស្រ​បតាមគោ​លការណ៍​របស់គណបក្ស គឺរក្សាចា​ស់បង្កើនថ្មី​ នៃសមាជិកបក្សម្នាក់ សន្លឹកឆ្នោត​មួយសន្លឲ្យ​គណបក្ស​ទទួលបាន​ជោគជ័យ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ​ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ចុង​បញ្ចប់គ​ណៈអធិប​តីបានចែកជូននូវ​សារុងម្នាក់ មួយម្នាក់​មួយផងដែរ ដល់សមាជិកដែលបានចូលរួម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button