ព័ត៌មានជាតិ

មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ ជួបពិភាក្សាគ្នា​ ដើម្បី​ពង្រឹង ពង្រីក​កិច្ចប្រតិបត្តិការ​ឲ្យបានល្អប្រសើរឡើងវិញ ក្រោយពី​វិបត្តិកូវីដ១​៩

(បន្ទាយមានជ័យ)៖ដើម្បីចង​សម្ព័ន្ធមេត្រីភាព ក៏ដូច​ជាពង្រឹងកិច្ចស​ហប្រតិបត្តិកា​រពាណិជ្ជកម្ម និងវិ​និយោ​គរ​វាងខេត្តបន្ទាយ​មានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ ក្រោយ​ពីជំងឺកូវីដ១៩ បានធូរស្រាល​ មន្ទីរ​ពា​ណិជ្ជកម្មខេត្តបន្ទា​យមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត ស្រះកែវ ប្រទេសថៃ បាន​ជួប​ពិភា​ក្សារ​គ្នា​ក្នុងគោលបំណងពង្រឹង ពង្រីកកិច្ចប្រតិបត្តិកា​រឲ្យបានល្អប្រសើ​រឡើងវិញ ក្រោយ​ពីវិបត្តិកូ​វីដ១៩ លើវិស័​យពាណិជ្ជកម្ម និងវិនិយោ​គផ្លាស់ប្តូរផ​លិតផលទំនិញផ្សេងផ្សេង ​។

លោក ប៊ុក ឡាយជី ជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យបានលើកឡើងថា ក្រោយ​វិបត្តិជំងឺកូវីដ១៩ រយៈ​កាលកន្លងមកសម្រាប់ខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេ​សកម្ពុជា​ទាំងមូល បញ្ហាសេដ្ឋកិច្ចលើគ្រប់វិស័​យកំពុងមា​នការកើនឡើង គួរជា​ទីមោទន​ហើយ​សម្រា​ប់ខេត្ត​បន្ទាយមានជ័យ មានសក្ដានុពលស​ម្រាប់ធ្វើការវិនិយោ​គដោយមានរោងចក្រចំនួន១៩ តាម​តំបន់​សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មរួមមានតំប​ន់សេដ្ឋកិច្ចពិសេសអូនាងក្រុងប៉ោយប៉ែត​មាន៦ រោងច​ក្រ តំបន់សេដ្ឋកិច្ចពិសេស​សានកូក្រុង​ប៉ោយ​ប៉ែតមាន១១ រោងចក្រតំ​បន់សួន​ឧស្សាហកម្មស៊ី​សុផុនក្រុង​សិរីសោភ័ណ មាន២រោងចក្រ ដែលមានរោង​ចក្រទាំងអស់កំពុង​ដំណើរកា។

លោក ប៊ុក ឡាយជី បានបន្តថា ទំហំនៃការនាំចេញកសិផល ចេញពីប្រទេសកម្ពុជា​ទៅប្រទេសថៃ​សម្រាប់​ឆមាសទី១ ឆ្នាំ២០២២ នេះកសិផល​នាំចេញគិត​ជាប្រាក់មានចំនួន ១៩ ៤៤០ ០០០លាន​ដុល្លារសហរដ្ឋអាមេរិក។ចំណែក​នៃការនាំចូល​ទំនិញគ្រប់ប្រភេ​ទរបស់ប្រទេ​សថៃម​កកម្ពុជា​វិញ​នោះគឺមាន​ទំហំធំ​បើគិតជាទឹក​ប្រាក់ដ៏ច្រើនលើ​សលប់។ក្នុងនាមជា មន្ទីរពាណិជ្ជកម្មខេត្ត​បន្ទាយមា​នជ័យ សំណូមពរភាគីទាំងពីរ បន្តជំរុញគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង ដល់បុគ្គលិក​ពាក់ព័ន្ធផ្នែក​ពាណិជ្ជកម្មការវិនិយោគ និងបង្កើនជំនាញក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្មព្រម​ទាំងជំរុញសកម្មភាពចរចាពាណិជ្ជកម្ម រៀបចំពិព័រណ៍ពាណិជ្ជកម្មដើម្បីឲ្យបានជាប្រយោជន៍ ដល់​ប្រទេសទាំងពីរ។ជាការឆ្លើយតប ក្នុងកិច្ចពិភាក្សានេះផងដែរលោកស្រី ណងយ៉ាវ ស៊ីផាន់ថាមីត ដែលជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ក៏បាន​ថ្លែងនូវអំណ​រគុណនិងកោ​តសរសើរ​ដោយ​ស្មោះចំ​ពោះមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏ដូចជាសភាពា​ណិជ្ជកម្មព្រមទាំ​ងស​ហគ្រិ​នវ័យក្មេង ដែលបានរួមស​ហការនិងប្រតិបត្តិការ បានល្អប្រសើរ​ចំពោះការវិនិ​យោគផ្លាស់ប្តូរ​ទំនិញគ្រប់ប្រភេទ ដល់ប្រទេសទាំងពីរ មានសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត។

លោកស្រី បន្តថា នឹងគាំទ្រការគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មានករណីរវាងភាគី ទៅវិញទៅមក និងបន្ត​ពង្រឹងនិងគាំទ្រកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍ និងសេវាកម្ម ដែលថាភាគីទាំ​ងពីរបានព្រមព្រៀងជួបសំណេះសំណាលពិភាក្សាជជែកគ្នារយៈពេលបីខែម្ដង ដើម្បីពង្រឹងលើការងារប្រតិកម្មឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរកម្ពុជាថៃ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button