ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ត្រួតពិនិត្យក​ម្លាំងអន្តរាគមន៍ និង​អប់រំផ្សពផ្សាយ ដលដ​ល់យោធិ​នចំណុះទីបញ្ជាការកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញ ត្រួតពិនិត្យក​ម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះ​ស្រាយ​យ​ថា​ហេតុ តាមបទបញ្ជា ថ្នាក់លើ នៅទីបញ្ជាការកងពលតូចថ្មើរជើ​ងលេខ៥១

 

លោកឧត្តមសេនីយ៍ មេបញ្ជាការ កងពលបានបញ្ជាក់ថា ទោះបីកងកម្លាំង​មួយចំនួន​កំពុងបំពេញ​ទប់ស្កា​ត់ការឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ និងកម្លាំងមួយចំនួន​គឺត្រៀមអន្ត​រាគមន៍ក្នុងទីតាំង សម្រាប់ប្តូរវេន និងត្រៀមដោះស្រាយយថាហេតុ ជួយសង្រ្គោះ គ្រោះមហន្តរាយ​ដោយធម្មជាតិផ្សេងៗតា​មសំណូមពរអាជ្ញាធរមូលដ្ឋាន ក៏ដូចជាត្រៀមអន្តរាគមន៍​ក្នុងឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

 

សូមបញ្ជាក់ផង​ដែរថា ចំពោះកម្លាំងត្រៀមក្នុងទីតាំង បានត្រៀម២៤ម៉ោងលើ២៤ម៉ោង និងបានអ​នុវត្តភារ​កិច្ចស្នូលប្រចាំថ្ងៃ ដូចជាការងារបង្កបង្កើ​នផល ចិញ្ចឹមសត្វ និងកសាងហេដ្ឋាថារចនាសម្ព័ន្ធ ក្នុងទីតាំង តាមផែ​នការដែលបានកំណត់។

 

ជាចុងក្រោយឧត្តម​សេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើ​រដល់កងកម្លាំង​ទាំងអស់ ត្រូវអនុវត្តវិធា​នកា​របង្ការ ការពារ​តាមវិធានក្រសួង​សុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឲ្យបា​នជាប់ជាប្រចាំ ដើ​ម្បីបង្កាជំងឺកូវីដ១៩ ក៏ដូចជា​មេរោគបំលែងថ្មី (OMICRON)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button