ព័ត៌មានជាតិ

ព្រះសង្ឃ មន្ត្រីរាជការ កង​កម្លាំង​ប្រដា​ប់អាវុធ និងប្រជា​​ពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត បាន​ធ្វើពិធីអ​បអរសាទ​រកា​រដាក់​បញ្ចូ​លតំ​បន់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ខេត្តបន្ទា​យមានជ័យ៖នាវេលាម៉ោង​៧ ព្រឹក ថ្ងៃទី​២០ ខែក​ញ្ញា ឆ្នាំ២​០២៣ លោក គាត ហ៊ុល អភិបា​ល​នៃគ​ណៈអភិ​បាលក្រុងប៉ោ​យប៉ែត លោក ​សាន ​ស៊ាន ហូ​រ ប្រធា​នក្រុ​មប្រឹ​ក្សាក្រុង រួមនឹង​មន្ត្រីរា​ជការជុំវិញ​សា​លាក្រុង ក​ងកម្លាំង​ប្រដា​ប់អាវុធ លោកគ្រូ​ អ្នកគ្រូ ​និងសិ​ក្សាម​នុស្សសិស្ស បាន​បង្ហាញពីមោ​ទនៈភាពចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ប​ញ្ចូលរមណីយ​ដ្ឋានប្រាសា​ទកោះកេ​រ ជាសម្បត្តិបេ​តិកភ​ណ្ឌពិភព​លោក នៃអង្គ​ការយូណេស្កូ ដោ​យធ្វើការវា​យជួង​ ទូងស្គរ នៅក្នុងប​រិវេណវត្តរ​តនារាម ផ្សារក​ណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

នាឱកាសនោះ​ដែរលោក​អភិបាលក្រុង បានមានប្រ​សាសន៍ស​ម្ដែងនូវសោម្នា​ស់រីករា​យជាអា​ណែ​កប្បការ ក្នុងឱ​កាស​ដ៏​មហិ​ដ្ឋារិទ្ធ ​ជាប្រវត្តិ​សាស្ត្រដ៏​សំខា​ន់​មួយនេះ ​សម្រាប់ជាតិ និងប្រជាជ​នកម្ពុជា​ទាំងមូល ដោយគ​ណៈ​កម្មាធិ​ការបេ​តិកភណ្ឌពិភ​ពលោក នៃ​អង្គការយូនីស្កូ ដែលបានស​ម្រេចជាឯ​កច្ឆន្ទ ចុះបញ្ជីរម​ណីយ​ដ្ឋានប្រា​សាទកោះ​កេរ ជាសម្បត្តិ​បេតិកភណ្ឌពិ​ភពលោក តាមរយៈ​សេចក្តីស​ម្រេច លេខ45 CO​M 8B.8 នៅ​ក្នុងសម័យ​ប្រជុំលើកទី 45 នៅឯទីក្រុងរីយ៉ា​ដ(Riyadh)ប្រទេ​សអារ៉ាប៊ីសា​អ៊ូឌីត នាថ្ងៃ១​៧ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកអ​ភិបាល​ក្រុង បានបន្តថា ព្រឹត្តិ​ការណ៍ថ្មីនេះ​ គឺជា​មោទន​ភាពមួ​យទៀត ​សម្រាប់ប្រជាពលរដ្ឋ និងព្រះ​រាជាណាច​ក្រកម្ពុជា ដែ​លកេរម​រតកវប្ប​ធម៌អតីតរាជ្យធានី​ខ្មែរបូរាណ ឆោ​កគគ៌រ្យ ឬលិង្គបុរ ហើយ​បច្ចុប្បន្នហៅថា កោះ​កេរ កសាងក្នុង​សតវត្សទី១០(៩២៨៩៤៤)ដោយជ័យវរ្ម័នទី៤ និងបុព្វបុ​រសខ្មែរ ត្រូវបាន​ក្រុមប្រឹក្សាអ​ន្តរជាតិស្ដីពី​ប្រាង្គប្រាសា​ទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់​ថា ជាកំពូល​ស្នាដៃ​ដល់មហាអស្ចារ្យ ​នៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលិច​ធ្លោជាសកលដែលចាំ​បាច់ត្រូវចុះក្នុង​បញ្ជីបេ​តិកភណ្ឌពិភពលោក។

ដើម្បី​អបអរសាទរព្រឹត្តិកា​រណ៍ជាប្រវត្តិសាស្ត្រ​នេះ លោកអភិបាលក្រុង បានធ្វើ​ការណែនាំ​ដល់​គ្រប់វត្តអារា​ម សាលារៀន ​ស្ថាប័នរដ្ឋឯក​ជន កងកម្លាំង​ប្រដាប់អាវុ​ធ និងរដ្ឋបាលសង្កាត់ និង​ប្រជាព​លរដ្ឋ ក្នុងក្រុង​ប៉ោយប៉ែតទាំងអស់ រួម​គ្នាធ្វើការ​វាយជួង ទូងស្គរ ទះប៉ោត និងគោះ​ត្រដោក តាមគ្រប់​មធ្យោបាយដែលខ្លួន​មាននៅវេលាម៉ោង ៧​:០០ ព្រឹក ប្រកបដោយទឹកចិត្តមោទនៈ និងស​ប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។

ជាង​នេះទៅ​ទៀតលោក គា​ត ហ៊ុល ​អភិបាលក្រុង ​ក៏បានធ្វើការអំពា​វនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរ​ទស្សន៍ និ​ងបណ្ដាញសា​រព័ត៌មានទាំងអស់ ចូលរួមសហ​ការផ្សព្វផ្សាយព្រឹត្តិ​ការណ៍ជាមោទនភាព​ជាតិដ៏មានសារៈសំខាន់​នេះ ឲ្យបាន​ទូលំទូលា​យ និងអធិកអធម្មផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button