ព័ត៌មានជាតិ

ឯកឧត្តមអភិ​បាលខេត្តកំពង់ចាម ក្រើន​រំលឹក​ដល់អាជ្ញាធរ​មូលដ្ឋាន​​ បង្កើន​ការ​ពង្រឹង​ការអនុវត្តគោ​ល​នយោ​បា​យភូមិ ឃុំមា​នសុវត្ថិភាព និង​ការប​ម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ល្អប្រសើរ

(កំពង់ចាម)៖ថ្លែងក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគ​របាលរដ្ឋបា​លឃុំម​ហាខ្ញូង​ និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំពង្រ​ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមី​នា ឆ្នាំ២០២២ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អភិបាលនៃ​គណៈអភិ​បាលខេត្ត​កំពង់​ចាម បានក្រើនរំ​លឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេ​ភូមិ និងប្រជា​ការពារ ឱ្យបង្កើន​ការពង្រឹង​ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង​ការ​បម្រើ​សេវាសាធារណៈជូន​បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ស្របតាម​គោលនយោ​បាយ​ដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិ​នប្រសព្វប្រកប​ដោយគ​តិបណ្ឌិត

 

ជាមួយគ្នានោះដែរឯកឧត្តម​អភិបាលខេត្ត ក៏បានថ្លៃង​ការកោត​សរសើរ​ចំពោះស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដែលក្នុង​នោះប៉ុស្តិ៍នគរបា​លរដ្ឋបាលទូទាំ​ងខេត្តសរុប ចំនួន ១០៩ គឺទទួល​បានជ័យ​លាភីចំណាត់ថ្នាក់លេ​ខ១ លើការប្រឡ​ងប្រណាំងភូមិឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់​ឆ្នាំ២០២១ កន្លងទៅផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button