ព័ត៌មានជាតិ

ប្រជាពុទ្ធិបរិ​ស័ទប្រគេន សំពត់ត្រៃជីវរ ដល់ព្រះសង្ឃ គង់ក្នុងវត្តគិរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានប្រារ​ព្ធ​ពិធីបុ​ណ្យប្រ​គេនសំពត់ត្រៃជីវរ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តគិរីរម្យចម្ការខ្នុរ ស្ថិត​នៅក្នុង សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ដោយក្នុងនោះ ៨០សំពត់​ត្រៃជីវរ អាច​មាន​​ព្រះសង្ស ដែលគង់ក្នុងវត្តមា​​នចំនួន៤​០អង្គ។​

ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគ​ណៈថ្នាក់​កិត្តិយស ព្រះបាឡាត់​គណខេត្តនិងជាព្រះ​គ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរ ព្រះអង្គបា​នមាន​សង្សដីកាបញ្ជាក់ថា ស្របពេលដែលព្រះសង្ឃ ចាំ​ព្រះវស្សារយៈពេល​បីខែ ក៏ដូចជាពេល​វេ​លាជិតឈានចូលមកដល់នៃ ថ្ងៃបុណ្យកាន់បិណ្ឌ​នៅពេល​ខាងមុខហើយក្នុង​ការដែលប្រជាពុទ្ធបរិស័​ទទាំងអស់​បានចូលរួមសាមគ្គីមូលមតិគ្នាជាឯកឆន្ទ ផ្ដើម​ប្រារព្ធនៃ​ពិធីបុណ្យ នាថ្ងៃនេះពិតជា មានសារៈសំខាន់ណាស់ហើយជា កុសលផល បុណ្យដ៏​ធំសម្រា​ប់ប្រជាពុទ្ធបរិស័ទ។

ព្រះអង្គមានសង្ឃដីកាបន្តថា ការប្រារព្ធធ្វើបុណ្យនេះ ដើម្បីឧទ្ទិសកុសល​ផលបុណ្យដល់ដួងវិញ្ញាណ​ក្ខន្ធជីដូន ជីតា មាតា បិតាញាតិការ ទាំងប្រាំពីរសន្ដាន ដែលបានចែ​កឋានទៅកាន់​បរលោកឲ្យទ​ទួល​យកនូវអ្វី​ដែលកូនចៅបានវេប្រធា​នចំពោះព្រះអង្គនាឱ​កាសនេះផងដែរ។ជាងនេះ ទៅទៀតគឺ​ដើម្បីឧ​ទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញា​ណក្ខន្ធវ កម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលី​ក្នុងបុព្វហេតុរំដោះជាតិមាន និងដល់បងប្អូនប្រ​ជាពលរដ្ឋដែលបាន​ស្លាប់បាត់បង់ជីវិត​ដោយក្តីអយុត្តិ​ធម៌​ក្នុងរបបប្រល័យពូជសាស​ន៍ប៉ុលពតបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ។ព្រះអង្គគ្រូព្រះបា​ឡាត់គ​ណខេត្ត​ក៏បាន​បញ្ជាក់ផងដែរថា ប្រជាពល​រដ្ឋទូទាំងប្រទេសកម្ពុជា បានចូលរួមធ្វើពិ​ធីបុណ្យទាំងរីក​រាយ​ក្រៃលែង ដោយប្រទេសជា​តិយើងបានទទួលនូវសុ​ខសន្តិភាពពេញលេញ​ក្រោមការដឹក​នាំដ៏ត្រឹ​មត្រូវរ​បស់សម្ដេចតេជោ​ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រ​ជាពល​រដ្ឋ​គោរពស្រឡាញ់និងគាំទ្រ។ ចុងបញ្ចប់នៃកម្មវិធីក៏បានរៀបចំនូ​វពិធីរាប់បាត្រដល់ព្រះសង្ឃ ក្នុង ឱកា​សនេះផងដែរ ៕ដោយ ៖ ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button