ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញជាអ​ធិបតីក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផលការងារយោ​ធាស​ន្តិសុខ ប្រចាំ​ខែសីហា ឆ្នាំ២០​២២ និងផ្សព្វផ្សាយ​ទិសដៅឣនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២​០២២ អញ្ជើញជាអ​ធិបតីក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែសីហា ឆ្នាំ​២០​២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជា​ការកងពល​តូចថ្មើរជើ​ងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមាន​សមាស​ភាពចូលរួម លោកមេបញ្ជា​ការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំ​ង៩ កងអនុសេនាធំចំណុះកងពលទាំង៧​ និងវរសេនាតូចថ្មើរជើងទាំង៤។

លោក​មេបញ្ជាការកងពល បាន​ធ្វើការកោ​តសរសើ​រដល់គ្រប់ប​ណ្តាអង្គភាព​ខិតខំ​យក​ចិត្តទុកដាក់អ​នុវត្តតា​មផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោ​យការទទួលខុស​ត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាព ត្រូវបន្តយក​ចិត្តទុកដាក់​ការងារ​បង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់​ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងនោះក៏​ត្រូវ​ត្រួតពិនិត្យ និងតៀម​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញ​បេសក​កម្មតាម​បទបញ្ជាថ្នាក់លើ បានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសការត្រៀម​សម្រាប់​ជួយ​សង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសាររយៈពេល​ប៉ុ​ន្មានថ្ងៃខាងមុខ​នេះភ្លៀងនឹងបន្តធ្លាក់ ជាពិសេ​សខេត្តបន្ទាយមានជ័យ ដែលតែងតែរងគ្រោះជារៀងរាល់ឆ្នាំ ចាំបា​ច់យើងត្រូវត្រៀមទុកជាមុន។

ក្នុងឱកាសនោះដែ​រ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើ​ញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោ​ធិនដែល​មានស្នាដៃល្អប្រចាំ​ខែសីហា និងប្រគល់ទឹកក្រូច ដែលជាអំណោយរបស់ក្រុមហ៊ុន ថេន សាយ តាមបណ្តាកងឯកភាពចំណុះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button