ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ទទួលជួបប្រជុំពិភាក្សាការងារជាមួយអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទទួលជួបប្រជុំពិភាក្សាជាមួយ អង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីបង្ហាញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ និងផែនការបន្តក្នុងឆ្នាំ២០២២របស់អង្គការ។
លោកស្រី ងួន សោភ័ណ្ឌ ដែលជាប្រធានតំបន់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងក្រុមមន្ត្រី ធ្វើការលើកឡើងពីទស្សនវិស័យនៃអង្គការទស្សនៈពិភពលោកគឺចង់ឃើញកុមារគ្រប់រូបមានជីវិតពេញលេញបរិបូរណ៍ ទំនុកបម្រុងកុមារ ងាយរងគ្រោះជួយជនក្រីក្រ និងជនដែលត្រូវគេសង្កត់សង្កិនក្រុមសហគមន៍ក្រីក្រ រស់ក្រោមបន្ទាត់ភាពក្រីក្រក្រុមចំណាកស្រុកក្រុមដែលទទួលរង ផលប៉ះពាល់ពីហិង្សានៅក្នុងគ្រួសារ។
លោកស្រី ងួន សោភ័ណ្ឌ បានលើកឡើងទៀតថា ប្រទេសសំខាន់ៗ ដែលបានផ្ដល់ថវិកាតាមរយៈអង្គការទស្សនៈពិភពលោករួមមានប្រទេស ជប៉ុន ហុងកុង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។គម្រោងរួមមាន ធ្វើឲ្យប្រសើរឡើងនៃសេវាសាធារណៈគោលបំណងដើម្បី ការរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពតាមរយៈការលើកកម្ពស់ តម្លាភាពការចូលរួម របស់ប្រជាពលរដ្ឋនិងតម្រូវការនានារបស់ប្រជាពលរដ្ឋដោយឡែកសម្រាប់តំបន់គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យឧបត្ថម្ភដោយធនាគារពិភពលោកនិងអង្គការ ទស្សនៈពិភពលោកមាន៤ ស្រុកគឺស្រុកមង្គលបុរី ស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកភ្នំស្រុក រួមមានចំនួន៣៣ខុំ និង៣៣ មណ្ឌលសាលាបឋមសិក្សា ១៣២ សាលា។
ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណចំពោះ ប្រទេសម្ចាស់ជំនួយអង្គការទស្សនៈពិភពលោកតាមរយៈកាលកន្លងមកតែងតែចុះជួយដល់កុមារកំព្រាគ្មានទីពឹងប្រជាពលរដ្ឋទីទ័លក្រចាស់ជរាប្រជាពលរដ្ឋទទួលរងគ្រោះធម្មជាតិផ្សេងផ្សេង។ ឯកឧត្តម បានបន្តថាក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យនៅតែបន្តគាំទ្រសហការជាមួយអង្គការទស្សនៈពិភពលោកអង្គការ ជួយដល់កុមារងាយរងគ្រោះក្នុងសហគមន៍និងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button