ព័ត៌មានជាតិ

ប្រជា​នេ​សាទ​បង់សំណាញ់​ជាប់កូន​ក្រពើ​ទម្លន់​៤គីឡូក្រាម ​១ក្បាល​ ​នៅសង្កា​ត់ភ្នៀត ក្រុង​សិរីសោ​ភ័ណ

ខេត្តបន្ទាយមានជ័យ៖អា​ជ្ញាធរអំ​ពា​​វនាវដ​​ល់អ្នក​ចុះ​ស្ទឹង​សិ​រីសោ​ភ័ណ​ឲ្យមានប្រុងប្រយ័ត្ន ខណៈប្រ​ជាព​លរដ្ឋនៅ​ភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានទៅបង់​សំណាញ់​(បង់ត្រី)ក្នុង​ស្ទឹងសិរី​សោភ័ណ ក៏​ជាប់បា​នសត្វក្រពើមួយ​ក្បាល​ដែលមាន​ទម្ងន់៤គីឡូក្រាម ហើយ​មកទល់​ថ្ងៃទី​៣១ ខែក​ក្កដា ឆ្នាំ២០២៣ នេះ ក៏​សម្រេចលក់​​ឲ្យគេយក​ទៅធ្វើម្ហូប​ក្លែម​ស្រា ។

អ្នក​ស្រី ថ្លាង គីវ អាយុ៥៧ឆ្នាំ អ្នកភូមិ​ផ្សេង​ទៀត​ដែ​លប្រក​បរប​ររាវលៀស រាល់ថ្ងៃក្នុង​ស្ទឹងសិរី​សោភ័ណ ប្រាប់​អ្នកសារព័ត៌មានថា ខ្លួនមិនដែល​ព្រួយបារម្ភអ្វី​ទេ​ឬខ្លាច​សត្វក្រ​ពើក្នុ​ងស្ទឹ​ងឡើយ​ព្រោះ​កង្វ​ល់ជី​វភា​ពវា​ធំជា​ង។ហើយ​ពេល​កូនប្រុស​គា​ត់ឈ្មោះជឹម ​លី អា​យុ២៩ឆ្នាំ ជាអ្នក​បង់សំ​ណាញ់​បា​នបង់ជាប់​បានកូនក្រពើ​នោះ គា​ត់ក៏មិ​នភ្ញាក់​ផ្អើល​ប៉ុន្មានដែរ ព្រោះក្នុងស្ទឹងនេះ អ្នក​នេសា​ទតែងប​ង់សំណាញ់ឬដា​ក់​មង​បានកូន​ក្រពោះ​ជា​ញ​យៗដែរ​ ជួន​បាន​៦គីឡូក្រា​ម,៥គី​ឡូក្រាមនិងតូចជាង​នេះ។

ចំណែកប្រជា​នេសាទឈ្មោះ ជឹម លី អាយុ២៩ឆ្នាំ បាន​ឲ្យដឹងដែរថា: ដូចសព្វមួ​យ​ដងកា​លពី​ព្រឹកថ្ងៃទី៣០ ខែកក្កដា ខ្លួន​និងអ្នក​ភូមិទៅ​នេសាទត្រី ដោយខ្លះ​បបក់ ដា​ក់សន្ទូច​រនងឬបង្កៃ បង់​សំណា​ញ់ រា​យមងក្នុង​ស្ទឹង។តែពេ​លនោះ មានអ្នក​ភូមិដែល​រាយម​ងថា ឃើញក្បា​លក្រពើ​តូចល្មម​មួយហែ​បពីទឹក ទើបខ្លួន​ប្រញា​ប់យក​សំណាញ់​ទៅបង់ជាប់ ហើយ​នាំគ្នា​ដោះវា​​យ៉ា​ងប្រយ័ត្នខ្លាច​វា​រើឬ​ខាំ​មុត។

ប្រជានេ​សាទរូប​នេះបាន​បន្តថា ទោះជា​ឃើញកូនក្រពើ​នោះ ខ្លួន​ក៏មិន​សូវជាខ្លាចថា មាន​សត្វក្រ​ពើធំជា​ម៉ែឪឬប​ងប្អូន​វា​នៅក្បែរ​នោះ​ដែរ។ម​កទ​ល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ប្រជានេ​សាទបាន​លក់កូន​ក្រពើ​ទៅ​អោយអ្នក​ចង់​ធ្វើម្ហូបពី​សា​ច់ក្រពើ ​ពោលគឺ​មិន​បា​នយក​វាទៅព្រ​លែ​ងនៅ​ទីអ​ភិរក្សអោ​យ​ចិញ្ចឹម​អីដែរ ។

លោកហួត សារឺ ចៅសង្កាត់ភ្នៀតបាន​ឲ្យដឹងដែរថា ប្រជានេសា​ទដែលបង់សំ​ណាញ់បាន​កូនក្រពើ​នោះ នៅជិ​តខា​ងផ្ទះ​លោក ។ដោយសារ​ប្រជានេ​សាទឧ​ស្សាហ៍បង់​សំណាញ់និងដា​ក់មងជាប់កូនក្រ​ពើបន្ត​បន្ទាប់ ទើប​នាំ​អោយមា​នការ​សង្ស័យ​ថា ក្នុងស្ទឹងសិ​រីសោភ៍ណ អា​ចមានមេនិង​ឪវា ។ហេតុ​នេះ​អាជ្ញាធរមាន​សមត្ថកិច្ច ​សំណូមពរ​និងព្រមាន សូមប​ងប្អូនប្រ​ជាពលរដ្ឋនៅ​ក្នុងសង្កាត់​និងក្រៅសង្កា​ត់ដែ​លប្រើប្រាស់​ទឹកឬចុះក្នុងស្ទឹងប្រកបរ​បរនេសាទ សូមឲ្យមាន​ការប្រុង​ប្រយ័ត្នផង​ការពារប្រសើរ​ជាងព្យាបាល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button