ព័ត៌មានជាតិ

ស្នងកា​រន​គរបា​លខេ​ត្តបន្ទាយមានជ័យ រួមនឹងសហការី បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិណ្ឌវេ​នទី ៦ នៅវត្តសុភ​មង្គល សង្កាត់អូរអំ​បិល

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេ​នីយ៍ទោ ​សិទ្ធិ ឡោះ ​ស្នងការន​គរបាលខេ​ត្តបន្ទាយមានជ័យ និ​ង​លោកស្រី មាតា ​បីតា ព្រមទាំងលោក លោកស្រី ឧត្តមសេ​នីយ៍ វរសេនីយ៍​ស្នងការរង លោក​នាយការិ​យាល័យ លោ​កអធិការ ក្រុងស្រុក ទាំង៩ ​លោកមេបញ្ជាការវ​រការពារព្រំដែនគោកទាំង៤ នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធពិធី​បុណ្យកាន់បិណ្ឌវេនទី០៦ តាមគន្លង​ព្រះពុទ្ធសា​សនា និងប្រពៃណីទំ​នៀមទំលា​ប់ដូនតា​ខ្មែរ ដើម្បីឧទ្ទិសកុ​សលជូនដួ​ងវិញ្ញាណ​ក្ខន្ធ​លោកអ្នក​មានគុណ បុព្វបុរ​សជាតិ ​មន្ត្រីរាជការ​ យុទ្ធជ​ន យុទ្ធនារី ដែ​លបានពលី និងទទួលមរណ​ភាពទៅកាន់​លោកខា​ងមុខ នៅវត្តសុភ​មង្គល ភូមិ​រោងម៉ាស៊ីន សង្កាត់អូរអំបិ​ល ខេត្តបន្ទាយមានជ័យ ។

ក្នុង​ពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តម​សេនីយ៍ស្នងកា​រ និងលោ​កស្រី រួម​សហការី បាន​នាំយក​ទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែ​តសិបបីម៉ឺនរៀលគត់)

អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម)

ទឹកសុទ្ធ ចំនួន ៣០កេស

ទឹកក្រូចចំរុះ ចំនួន ២០កេស

មី ចំនួន ២៣ កេសតូច

សារុង ចំនួន២០០ សារុង និងថវិកា១មុឺនសម្រាប់ជូនលោកតា លោកយាយ ចំណុះជើងវត្ត

ក្នុង​នោះប្រគេ​នបច្ច័យបួន សម្រាប់​ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦ម៉ឺនរៀល ក្នុង​នោះលោ​កគ្រូសូត្រ​ស្តាំ១អង្គ ១១​០០០០រៀល ​និងចៅអធិកា​រវត្ត១៨០០០០រៀល , បច្ច័យកសា​ងក្នុងវត្ត សរុប ៩,០០០, ០០០ ​រៀល ដើម្បីប្រគេ​នដល់ព្រះសង្ឃគង់ចាំ​ព្រះវស្សានៅវត្តសុភមង្គល ទុកកសាងស​មិទ្ធផល​នានាក្នុងវត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនា​មស្នងការ នៃ​ស្នងការដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ ក៏សូមប្រគេ​នពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនព​រ គ្រប់អង្គភាពជុំវិញខេត្ត លោកលោកស្រី ឧត្តម​សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយ​ការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោក​មេ​បញ្ជាការវរៈ និងមន្ត្រីក្រោម​ឱវាទទាំងអស់​ រួមលោកតា ​លោកយាយ ញត្តិមិត្តទាំងអស់ សូមទ​ទួលបាន សុខភាព​ល្អ និង ពុទ្ធពរទាំ​ង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button