ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ និងពិធីប្រគល់ទទួល ស្ថានីយ៍លាងដៃ ព្រមទាំងសំណេះសំណាល ចែកអំណោយជូនស្ត្រីមានផ្ទៃពោះ ស្រី្តទើបសម្រាលកូនតូច

ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ និងពិធីប្រគល់ទទួល ស្ថានីយ៍លាងដៃ ព្រមទាំងសំណេះសំណាល ចែកអំណោយជូនស្ត្រីមានផ្ទៃពោះ ស្រី្តទើបសម្រាលកូនតូច សរុប ៣០គ្រួសារ ស្ថិតក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងរកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលជានិច្ចកាល សម្តេចតែងតែគិតគួរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែល ឯកឧត្តម ក៏បានថ្លែងកោតសសើរចំពោះយុវជន គួយ កុលបុត្រ ដែលជាយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យព្រះមុនីវង្ស តំណាងអោយយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេសដែលទទួលបានជ័យលាភីអន្តរជាតិក្នុងការប្រកួតប្រជែងវីឌីអូខ្លីនៃវិធីLimitessស្តីអំពីការចូលរួមចំណែកក្នុងការកាត់បន្តការប្រែប្រួលអាកាសធាតុ របស់បណ្ឌិតសភាសុលហ្វេរីណូនតាមរយៈសហព័ន្ធអន្តរជាតិ IFRC ដែលជាមោទភាពរបស់សាខាខេត្តក៏ដូចកាកបាទក្រហមកម្ពុជាទាំងមូល បានបដិភាគថវិកាជ័យលាភី ជាមួយសាខាកាកបាទក្រមហមកម្ពុជាខេត្តសម្រាប់ធ្វើកន្លែងលាងដៃជូនក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាចុងព្រែក។
ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា ស្ត្រីភាគច្រើនបានទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងបានបោះបង់ទម្លាប់សម្រាលកូនដោយឆ្មបបុរាណ មកជាការទៅសម្រាលកូន នៅមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញនេះជាការកាត់បន្ថយបានយ៉ាងពិតប្រាកដ នូវអាត្រាមរណៈរបស់មាតានិងទារក ដែលនេះគឺជាវិធីសាស្ត្រមួយធ្វើឱ្យ បានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋ បាននិងកំពុងរួមចំណែក ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងចំណោមស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះ។
ឯកឧត្តម ក៏បានបានអំពាវនាវ ដល់បងប្អូនជាមាតាបិតា លោកគ្រូ អ្នកគ្រូ ត្រូវចេះអប់រំណែនាំដល់កូនៗរបស់ខ្លួននិងក្មួយៗជាសិស្សានុសិស្សត្រូវគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរនៅលើដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរដើម្បីការពារអាយុជីវិត និងកុំឱ្យមានពិការភាព ហើយក្នុងពេលបើកបរត្រូវប្រកាន់ស្តាំ ត្រូវបើកបរតាមល្បឿនដែលបានកំណត់ និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃក្នុងពេលដែលកំពុងបើកបរឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ឯកឧត្តម ក៏បានណែនាំដល់លោកគ្រូអ្នកគ្រូ បងប្អូនជាមាតា និងក្មួយៗជាសិស្សានុសិស្ស នៅទីនេះត្រូវអនុវត្តនូវវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ៣ការពារ និង៣កុំ ឲ្យបានដាច់ខាត និងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងទាំងដូសទី១និងដូសជម្រុញទី៣ ត្រូវទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ ពីការឆ្លងរាលដាលនិងចម្លងពីមេរោគកីវីដ-១៩ បំប្លែងថ្មីអូមីក្រុង(Omicron)ឲ្យបានគ្រប់គ្នាៗ និងណែនាំឲ្យពួកគាត់ត្រូវចៀសឆ្ងាយពីគ្រឿងញៀនឲ្យបានជាដាច់ខាត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button