ព័ត៌មានជាតិ

គ្រួសា​រនិ​វត្ត​ជន និងគ្រួ​សារ​មរណៈ​ ទទួលបានថវិ​កា ពីស​មាគម​មិត្តន​គ​របា​លជា​តិ​កម្ពុ​ជា

(បន្ទាយមានជ័យ)៖​នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងា​រធនធានមនុស្ស ជាអ​នុប្រធា​នស​មាគ​មមិត្តនគរបា​លជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ តំណាងឱ្យលោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ជាប្រធាន​សមាគម​មិត្តនគរ​បាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយ​មានជ័យ និងមាន​ការអញ្ជើញចូលរួមពីលោ​កវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយា​ល័យបុគ្គលិក បានប្រគល់ថវិកា ស..ន ចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀលគត់) ជូន​ដ​ល់តំណា​ងគ្រួសារ​សព និងគ្រួសារនិវត្តជន ចំ​នួន០២នាក់ និងតំណា​ងគ្រួសារមន្រ្តី​នគរបាល​មរណៈ​ចំនួន០១នាក់ ដូចមា​នរាយនាមជូនខាងក្រោម:

.លោកស្រី រឿន សម្ផស្សតំណាង​គ្រួសារសពលោកវរសេនីយ៍ត្រី ឌី ម៉ារឿន (និវត្តជន)​ទឹក​ប្រាក់​ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)​ មរណភាព ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោ​គាពាធ។

.លោក​ ញាណ សារី តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ ញាណ យុង (​និវត្តជន​)ទឹ​កប្រាក់​ចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)មរណភាពថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ ដោយរោ​គាពា​ធ។

.លោ​កស្រី ពុធ ថា តំ​ណាងគ្រួសារសព លោកអនុសេនីយ៍ទោ គយ ហុន មន្រ្តីវរសេនាតូច​នគរបា​ល​កា​រពារ​ព្រំដែនគោកលេខ៨១៥ ទឹកប្រាក់ចំនួន៦,០០០,០០០៛(ប្រាំមួយ​លានរៀល​គត់)មរណ​ភាពថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

 

ក្នុងឱកា​សនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ជួសមុខឲ្យលោកឧត្ត មសេនីយ៍ទោស្នងការ បានចូ​ល​រួមសួ​រសុខទុក្ខគ្រួសារនិវត្តជន និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុម​គ្រួសារនៃ​សពចំពោះការបាត់បង់ភរិយាប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនោះផងដែរ។

 

តំណាងក្រុមគ្រួសារនៃសព និងក្រុគ្រួសារនិវត្តជន ក៏សូមគោរពថ្លែងអំណរអរគុ​ណយ៉ាងជ្រាវជ្រៅទឹ​កចិត្ត មិនអាចកាត់ថ្លៃបាននូវ​ការយកចិត្តទុក្ខមកលើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តជន សូមគោរ​ពជូ​នពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer