ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងចំនួន​៣១៩ គ្រួសារមកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀង ចំនួន៣១៩ គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះឃុំកំពេញចំនួន៧៤គ្រួសារ ឃុំអូត្រេះចំនួន១៤៣ គ្រួសារឃុំទំនប់រលកចំនួន៥៧គ្រួសារ និងឃុំកែវផុស ចំនួន៤៥គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រ សាសន៍សំណេះសំណាល និងការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្ញើសេចក្តីនឹករលឹកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមទទួលបាន សិរី សួស្តី ជ័យមង្គលគ្រប់ក្រុមគ្រួសារ ព្រមទាំងបានកោតសរសើរមេឃុំទាំង៤ ដែលបានយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានបន្តថា ថ្មីៗនេះ ឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យមេឃុំចៅសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ពិសេសចង់ដឹង អំពីកង្វល់ និងសំណូមពរបងប្អូនរបស់យើង ជួបការលំបាកអ្វីខ្លះរួចលើកសំណើមកសាខាកាកបាទ ក្រហម ហើយឯកឧត្តមបានស្នើសុំបន្តទៅសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីនាំយកអំណោយយក មកចែកជូនបងប្អូន។ ឯកឧត្ដមបានបន្តថាទន្ទឹមនឹងនេះ លោកលោកស្រីជាមេឃុំចៅសង្កាត់បានខិតខំ បំពេញតាមតួនាទីភារកិច្ច និងសកម្មភាពចែករំលែកអំណោយ ជូនអ្នកខ្វះខាតស្បៀងបានទាន់ពេល វេលា និងការបម្រើសេវាជូនប្រជាពលរដ្ឋដែលនេះជាទឹកចិត្ត និងឆន្ទ:ក្នុងការឈ្វេងយល់អំពីសុខទុក្ខ និងការទទួលសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួម ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរៀបចំកម្មវិធីកម្សាន្តនានា នៅតាមកន្លែងកម្សាន្ត ក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីគោលការណ៍គោរពច្បាប់ចរាចរណ៍ ពិសេសមិនមានគ្រោះថ្នាក់ ចរាចរណ៍ឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលថ្មីនេះឡើយ។ ទន្ទឹមនឹងនោះ មន្ត្រីសុខាភិបាលរបស់យើងបានខិតខំបំពេញការងារយាមប្រចាំការ ដើម្បីចាំជួយសង្គ្រោះបងប្អូន ប្រជាពលរដ្ឋដោយប្រការណាមួយព្រោះយើងជាមន្ត្រីត្រូវបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជា គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះយើងក៏បានធ្វើការកែលម្អប្រព័ន្ធសុខាភិបាល ពិសេសវេនប្រចាំការនៅតាមមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយពង្រឹងការទទួលខុសត្រូវក្នុងការបម្រើសេវាឱ្យទាន់ពេលវេលាក្នុងនា មជាមន្ត្រីបម្រើសេវាសាធារណៈលើវិស័យសុខាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុបានអញ្ជើញគ្រូ ពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងដែលមានអ្នកឯកទេសចំនួន ៤នាក់ ដោយមានការសម្របសម្រួល ជាមួយក្រុមគ្រូពេទ្យកម្ពុជា នឹងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវដោយ ឥតគិតថ្លៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃឱ្យបានគ្រប់ គ្នា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្ដល់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែសម្រាប់ ខេត្តព្រះសីហនុ ក្នុងនោះស្រុកស្ទឹងហាវ ក៏មានហេដ្ឋារចនាសម្ព័ន្ធត្រូវបានស្ថាបនាថ្មីផងដែរ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសដើម្បីចូលរួមកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា និងបាននាំយកអំណោយ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៣១៩គ្រួសារដោយក្នុងមួយ គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស់១កញ្ចប់ ជែល១ដប និងថវិកា ចំនួន៥ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button