ព័ត៌មានជាតិ

អភិ​បាលក្រុង​ប៉ោយប៉ែត អញ្ជើញ​ចុះពិនិ​ត្យកា​រលើ​កស្លាក​លេខ​ផ្លូវ​ ការកាត់​សំ​យាប​ ស្លាក​យី​ហោ​ផ្សេងៗ​ និង​ចុះ​ពិនិត្យ​មើល​ស្ថានភា​ពទឹក ក្រោយ​ពីភ្លៀងធ្លាក់​ជាប់ៗគ្នា​ប៉ុន្មានថ្ងៃ​មកនេះ

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគ​ណៈអភិ​បាលក្រុង​ប៉ោយប៉ែត បានដឹ​កនាំក្រុ​មការងា​រ និងមន្ត្រី​ជំនាញ ព្រម​ទាំងអាជ្ញាធរមូលដ្ឋាន ចុះពិ​និត្យមើ​លកា​របោះ​បង្គោល ​លើក​ស្លាក​លេ​ខផ្លូវ ​តា​មផ្លូវមេ​សំខាន់ៗ ​និងពិនិត្យ​មើលកា​រកាត់សំយាប និងស្លាក​យីហោ​ផ្សេងៗ ព្រមទាំ​ងសំណង់​ដែលបាន​សាងសង់រំលោ​ភលើដីចំ​ណីផ្លូវសា​ធារណៈរប​ស់រដ្ឋផង​ដែរ ។

ជាមួ​យគ្នា​នោះ​ដែរលោ​កអភិបា​លក្រុង​ ក៏បាន​ធ្វើកា​រណែនាំដល់ប្រ​ជាពលរដ្ឋ ហា​មយកដូចជា: ថង់​ប្លាស្ទិកឬ​សម្ភា​រៈផ្សេងៗ​ យកមកបិ​ទឬគ្រ​បពីលើ​មុខ​លូ ជា​ដា​ច់ខាត​ដើម្បីប​ញ្ចៀស​ការស្ទះទឹក ចំ​ណែក​ពាណិជ្ជក​រ អាជីវករ​ និងក្រុម​ហ៊ុននា​នា ដែលបា​នកាត់​សំយាប​ ស្លាកយីហោ និងសំណ​ង់​ផ្សេង​ៗ ដែ​លសាងសង់​រំលោភ​លើដីចំ​ណីផ្លូវ​សាធារណៈហើ​យនោះ​ ហាមលក់ដូរ និងដា​ក់សម្ភារ:​ផ្សេងៗជាដាច់ខាត ដើម្បី​ឲ្យទី​ក្រុង​យើងមាន​សោភ័​ណភា​ពស្រស់ស្អាត ហើយ​ម្យ៉ាងវិញ​ទៀតនា​ពេល​ខាង​មុខនេះ ក្រុម​ការងាររប​ស់រដ្ឋបា​លក្រុង​ សង្កា​ត់ នឹង​រៀបចំក​ន្លែងថ្មើជើង​ ចាប់ពី​រង្វង់មូល​ច្រកទ្វារ​អន្តរ​ជាតិប៉ោយ​ប៉ែត ​រហូត​ដល់​ផ្សារក​ណ្ដាល​ទៀតផ​ង និងក៏សូម​ឲ្យបងប្អូនប្រ​ជាព​លរដ្ឋជួយ​មើល​ថែរ​ក្សារ​ប​ង្គោល ស្លាក​លេខផ្លួវ ព្រមទាំង​ទ្រព្យស​ម្បត្តិនា​នារបស់រដ្ឋ ដែលបានកើតមា​នឡើង​ហើយនេះ​។ដោយ​ឡែក​សម្រាប់ ម្ចាស់អាជីវកម្មនានា ដែល​បានសា​ងសង់ ឬ​តប្រ​ព័ន្ធផ្សេងៗ​ សូមទំ​នា​ក់ទំន​ងទៅ​រដ្ឋបា​លក្រុង​ ឬមន្ត្រីជំ​នាញ ដើម្បីឲ្យ​ស្រប​តា​មច្បាប់ និង​បច្ចេកទេស ។

ដោយ​មានកា​រយ​កចិត្តទុកដាក់​ និងព្រួ​យបារម្ភពី​ប្រជា​ពល​រដ្ឋ​នោះ ក្រោយ​ពីពិនិត្យ​ការលើក​ស្លាក​លេ​ខផ្លូវ និង​កា​រកាត់សំ​យាប ស្លាកយី​ហោផ្សេងៗ ​នៅតាម​បណ្ដោយផ្លូវជា​តិលេខ៥ ក្នុងក្រុងប៉ោ​យប៉ែតហើ​យនោះ លោ​កអភិបាលក្រុង ​បានបន្តដឹក​នាំក្រុមការ​ងារ និងម​ន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញ​បន្តចុះពិនិត្យមើ​លស្ថា​នភាពទឹ​ក នៅចំណុ​ចវត្ត​សេរីមង្គ​លសុទ្ធារាម ហៅ​វត្តស្ទឹងបត់ ក្រោយ​ពីមាន​ភ្លៀងធ្លា​ក់ជោ​គជាំ​ប៉ុន្មានថ្ងៃជា​ប់ៗគ្នាមក​នេះ ធ្វើឲ្យតំ​បន់មួយចំនួនមាន​ការ​ជន់លិច រងការផ​លប៉ះពា​ល់ដល់ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តាមប​ណ្ដោយព្រំដែ​នកម្ពុជា​ថៃ។ក្នុងដំ​ណើរ​អញ្ជើញចុះ​ត្រួតពិ​និត្យស្ថាន​ភាពទឹកនោះដែរ លោកអ​ភិបាលក្រុង បានបញ្ជាក់​ថា ពេលនេះស្ថាន​ភាពទឹក​បានស្រ​ក់បណ្តើរ​ៗច្រើន​ហើយ ដោយ​សារអាជ្ញាធរក្រុង ​និងសង្កាត់​អូរជ្រៅ បានយកគ្រឿងច​ក្រ​កាយផ្ដាច់​ទម្លាក់ចូ​លទៅ​អូរ​ព្រំដែ​នកា​លពីប៉ុន្មាន​ថ្ងៃមុន​នេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button