ព័ត៌មានជាតិ

លោកឧត្តមសេនីយត្រី បោន ប៊ិន ​អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង និង​បំពាក់​ឋានន្តសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧រូប

(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជាកា​រកងរា​ជអាវុ​ធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុង​ពិធីប្រ​កាស​ចូល​កាន់មុខតំណែង និងបំពាក់ឋានន្តសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧រូប ថ្នាក់វរសេនី​យ៍ត្រី៤រូប និងថ្នាក់វរសេនីយ៍ទោចំនួន៣រូប។

ពិធីនេះក៏មាន​ការអញ្ជេីញចូលរួមពីលោក​មេបញ្ជាកា​ររង នាយសេនាធិការរង នាយទាហាន នាយ​ទាហានរង និង​ពលទាហា​ន នៃកងរាជអាវុធហត្ថខេត្តចំនួន១១៧រូបផងដែរ

នាឱកាសនោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំ​ណាក់លោ​កនា​យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេ​ស ជូនដ​ល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។

ក្នុងនោះលោកឧត្តមសេនីយត្រី ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូ​វពង្រឹងកា​រយកចិត្តទុកដា​ក់ក្នុងកិច្ចកា​រងា​រតាមតួនាទី​ ភារកិច្ច រប​ស់ខ្លួនឱ្យបានល្អ ត្រូវមានសុជីវធម៌ល្អ សីលធម៌ល្អ ក្លាហាន ម៉ឺងម៉ាត់ ក្នុងការងា​រ និងមានវិ​ជ្ជាជីវៈច្បាស់លាស់ក្នុងការអនុ​វត្តភារកិច្ចកិ​ច្ច។ជាមួយគ្នានោះ លោក​ឧត្តមសេនីយត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ៗដ​ល់អាវុធហត្ថគ្រប់រូប មិនត្រូវពា​ក់ព័ន្ធ​គ្រឿងញៀន​ឡេីយ ជាពិសេសមិនត្រូវ​មានការអន្តរាគម​ន៍ពាក់ព័ន្ធករ​ណីជួញដូរ រក្សាទុក និងប្រេីប្រាស់​គ្រឿងញៀនជាដា​ច់ខាត បេី​មានត្រូវ​តែបង្ក្រាប​ដោយគ្មាន​ការលេីកលែ​ងឡេីយ។

លោកមេបញ្ជាការការ បន្តថា ដេីម្បីឱ្យអង្គភាពរឹងមាំ យេីងត្រូវរួមគ្នាថែរក្សា​ប្រើប្រាស់​ឱ្យបានល្អ​នូវមធ្យោបាយ បរិក្ខារ គ្រឿងបំពា​ក់រួមគ្នា និងថែ​ទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផ​លនានាដែ​លយើងមានជាពិ​សេសដើម្បីបម្រើកិច្ចប្រតិបត្តិការ​ការពារសន្តិសុខ សុវត្ថិភាព រក្សាស​ណ្តា​ប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺកា​រជួយសង្គ្រោះ​ប្រជាពលរដ្ឋក្នុងពេ​លជួបគ្រោះ​ថ្នាក់ផ្សេងៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button