ព័ត៌មានជាតិ

សាខាកា​កបាទក្រហម ​ខេត្តបន្ទា​យមានជ័យ ប្រារព្ធ​ទិវាជា​តិ​សុខ​ភាពមាតា ទា​រកនិងកុមារ ២១​ កុម្ភៈ ២០​២​២

ខេត្តបន្ទាយមានជ័័យ៖ពង្រឹង​ការផ្ដ​ល់សេវា សុខភា​ពបន្តពូជ សុ​ខភាព​មាតា ទារក​និងកុមារ​និង​កា​រផ្ដល់​វ៉ាក់សាំង បង្កា​ជំងឺកូវីដ19 ជូនស្ត្រីមានផ្ទៃពោះនិងមាតា​កំពុងបំបៅកូន ដោ​យទឹកដោះម្ដាយ នេះ​គឺជាប្រធានប​ទនៃទិវា​ជាតិ សុខភាពមាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២ ដែលសាខា​កាកបា​ទក្រហម ខេត្តបន្ទាយមានជ័យ បានប្រារព្ធ​ពិធីនិង​បានចែកជូននូវអំណោយមនុស្សធម៌ ដល់​ស្ត្រី​មានផ្ទៃពោះ ទារកនិងកុមារតូចនៅ​ក្នុងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

 

ក្នុងពិធីទិវាជាតិ​សុខភាពមាតា ទារកនិងកុមារ​នេះផងដែរ​លោកជំទាវ ឆាន់ច័ន្ទ សោភា អនុ​ប្រធាន​គណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត ​បានមានប្រសា​សន៍អា​ននូវសា​រលិខិត សម្ដេចគ​តិព្រឹទ្ធប​ណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធា​នកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ​ផែន​ការសកម្មភាពរួមអគ្គលេខា​ធិការអង្គការសហប្រជាជាតិ ដើម្បីសុខ​ភាពស្ត្រី​ និងកុមា​រក្នុងឱកា​សទិវា​ជាតិសុខភាពមាតា ទារកនិងកុមារនាឆ្នាំ២០២២នេះ ដែល​មានខ្លឹមសារសំខាន់បញ្ជាក់ថា ចាប់​តាំងពី​ឆ្នាំ២០១៩ រហូតមក​ដល់ពេលនេះ សកលលោ​កទាំងមូល​ក្នុងនោះ​រួមទាំង​ព្រះរាជាណា​ចក្រកម្ពុជាយើងផ​ង បានទទួលរ​ងនូវហានិភ័យ និងផលប៉ះពា​ល់អវិជ្ជ​មានពីកា​ររាតត្បាត នៃមេរោ​គកូវីដ១៩​ មក​លើវិស័យ​ជាច្រើន ជាពិសេស​ការយា​យីដល់​អាយុ​ជីវិតមនុស្ស។

 

ដោយឡែកក្នុងវិស័យសុខភាពវិញ តាមឯកសាររ​បស់អង្គការសុ​ខភាពពិភព​លោកនា​ពេលថ្មីៗនេះ​បានឲ្យដឹងថា នៅ​តាមប្រទេសមួយចំនួន​ ជំងឺកូវីដ១៩ បានកាត់ផ្ដាច់សេ​វាកម្មសុខភាពជាសារវ័ន្ត ព្រម​ទាំងសេវាកម្មសុខភាពមាតា ទារកនិងកុមារផង។ការកាត់ផ្ដាច់ការទទួលបាននូវសេវានេះ បណ្ដា​លមកពីមូលហេតុចម្បងពីរគឺ ទី១​ កង្វះខាតអ្នក​ផ្ដល់សេវាសុ​ខាភិបាលព្រោះ​បុគ្គលិកសុខា​ភិបាល និងគ្រូពេទ្យជាប់ដៃ​មមាញឹកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ​១៩ ក្នុងការជួយ​សង្គ្រោះអាយុ​ជីវិតអ្នកជំងឺកូវីដ១៩​ ទី២ គឺការបិទខ្ទង់នៅនិងកន្លែង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាមិ​នអាច​ទៅទទួលសេវាពិនិត្យ ថែទាំសុខភា​ពបាន។ដោយសារមូល​ហេតុចម្បងទាំងពីរនេះហើយ បែកធ្វើ​ឲ្យស្ត្រីមានផ្ទៃ​ពោះជួបផលវិបាកផ្នែកសម្ភព បង្កការលំបាក​ក្នុងការជួយ​សង្គ្រោះអាយុ​ជីវិតមាតា​និងទារក។

 

លោកជំទាវ ឆាន់ច័ន្ទ សោភា បន្តថា ក្នុងបរិបទនៃជំងឺកូវីដ១៩ នេះគឺតម្រូវ​ឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវរ​ស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិប​ទនៃជំងឺកូវីដ១៩ ហើយក៏សូមធ្វើការអំពាវនាវ ដល់ស្ត្រី​មានផ្ទៃពោះ​ទាំងអស់ទៅពិ​និត្យសុខភាព ពិគ្រោះយោបល់​ជាមួយគ្រូពេទ្យឬ ឆ្មបជំនាញ​នៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះឲ្យបានទៀងទាត់ តាមពេលវេលាដែ​លគ្រូពេទ្យបាន​ធ្វើការ​ណែនាំ និងសូម​ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឬឆ្មប​ជំនាញដែ​លទទួលបា​នការបណ្ដុះបណ្ដាលត្រឹមត្រូវ។

 

សម្ភារៈដែលបានចែកជូនដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចក្នុងមួយនាក់ៗទទួលបាន អង្ករ ១០ គីឡូក្រាម ,ត្រីខ ១០កំប៉ុង ,មី ១កេស ,ទឹកសណ្ដែក ២យួរ ,ស្ករស ២គីឡូក្រាម ,កន្សែង​ពោះគោធំ​ ១ ,ខោ​អាវ ២ឈុត ,សាប៊ូកក់សក់កូនង៉ា ១ដប ,ទឹកដោះគោខាប់ ២កំប៉ុង ,ម្សៅកូនង៉ា ១ដប ,អាវយឺត ៥ អាវ ,ទឹកជែល​លាងសំអាតដៃ ២ដប និងថវិកាមួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button