ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ២០០គ្រួសារ
![](https://firstnewsexpress.com/wp-content/uploads/2022/02/274223571_311329554359997_1321369554875874945_n-780x470.jpg)
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត-ស្រុក អញ្ជើញចុះពិនិត្យទីតាំងបូជនីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន រួមមានកស្សិនទឹកខាងលិច និងបឹងប្រាក់ (ជាទីកន្លែងផលិតប្រាក់ស្លឹងខ្មែរតាំងពីសតវត្សទី១៥ ដល់ដើមសតវត្សទី២០) រួមទាំងរូបសំណាក់ និងទីតាំងសក្ការៈមួយចំនួនទៀត។
បន្ទាប់មកបានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងជនចាស់ជរាចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្រោយរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយចែកអំណោយជាសារ៉ុងម្នាក់១ និងថវិកាមួយចំនួនផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋ នាក្នុងបរិវេណវត្តព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការចែកអំណោយនាពេលនេះដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់បងប្អូន ជាពិសេសតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ក្នុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពសង្គម និងសុខសុវត្ថិភាពនៅក្នុងសហគមន៏។
ឯកឧត្តមបណ្ឌិត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍមានការរីកចម្រើនឥតឈប់ឈរ បើទោះបីក្នុងកាលៈទេសៈការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ទន្ទឹមនឹងមានការរីកចម្រើននេះ សូមឱ្យមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឱ្យបានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍តំណែលបុព្វបុរសបានបន្សល់ទុកឱ្យនៅលើទឹកដីប្រវត្តិសាស្រ្តនៃយើង។
តួយ៉ាងដូចជាទីតាំងកស្សិនទឹកបឹងប្រាក់ និងរមណីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកននេះ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថាខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយាណាស់មកហើយ និងអាចបង្កើតអោយមានជាការប្រណាំងទូក(ទូកត្នោត) សម្រាប់រដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យអុំទូក ដែលជាបុណ្យជាតិផងដែរ។
ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តធ្វើការអំពាវនាវក្រើនរំលឹកដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព និងបន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ជាពិសេសនោះបន្តបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បន្តរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តន៍៕
![](http://www.vas-news.com/wp-content/uploads/2022/02/274292713_311329694359983_2852710503873911185_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/273812788_311329604359992_8015146542785069481_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/273890919_311329514360001_7470737985856353045_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/273927441_311329567693329_3552717565703470447_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274010530_311329557693330_8518730381037587204_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274048450_311329467693339_41493862314121782_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274092956_311329537693332_6604316511446648434_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274144613_311329457693340_3897968273825837581_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274219526_311329441026675_1302747956979294007_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274223571_311329554359997_1321369554875874945_n.jpg)
![](http://www.vas-news.com/wp-content/uploads/2022/02/274292713_311329694359983_2852710503873911185_n.jpg)