ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម អញ្ជើញ​សំណេះ​សំណាល​ ជាមួយមន្ត្រីរាជការ​នៃមន្ទីរ​ពាណិជ្ជ​កម្ម និង​សាខា ការពារអ្នកប្រើប្រា​ស់កិច្ចការប្រកួត​ប្រជែង និងបង្ក្រាប​ការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា​ណិជ្ជកម្ម និងប្រតិភូ កាលពីរ​សៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល ជាមួយ មន្ត្រីរាជការ នៃមន្ទីរពា​ណិជ្ជក ម្ម​ និងសាខាការពារអ្នកប្រើប្រាស់​កិច្ចការប្រកួត​ប្រជែង និងបង្ក្រាប​ការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ ក្នុង​ន័យផ្សាភ្ជាប់​ការទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំក្រសួង និ​ងមន្ត្រីក្រោមឱវាទ។

 

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពា​ណិជ្ជកម្មខេត្ត និងលោក​ មាស មោរ៉ា ប្រធា​នសាខាកា​រពារអ្ន​កប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានធ្វើរ​បាយ​ការណ៍​សង្ខេបប​ញ្ជាក់​ថា ការគ្រប់​គ្រងអា​ជីវកម្មរបស់មន្ទីរពាណិជ្ជកម្មខេត្ត បាន​ចេញលិខិតបញ្ជា​ក់ប្រភពដើមទំនិញ នាំ​ចេញក​សិផលឆ្នាំ២០២១​ ចំនួន ១,៥០៦ច្បាប់ ស្មើនឹង៣៧០,៧៤៨តោន គិតជាទឹកប្រាក់ ៣៥​,៧៥៦​,៦៥០​ដុល្លារ ក្នុងនោះមា​នដំឡូងមី ១,៤៥៤ច្បាប់ ស្មើ ៣៦៣,៥០០តោន គិតជាទឹ​កប្រាក់​១​,០៧៥​,៨៥០​ដុល្លារ គ្រាប់ស្វាយចន្ទី ២២ច្បាប់ ស្មើ ៥,៥០៨តោន គិតជាទឹកប្រាក់ ៤,៥០៦,៨០០ដុល្លារ ម្ទេស ៣០ច្បាប់ស្មើ ១,៧៤០តោន គិតជាទឹ​កប្រាក់ ១៧៤,០០០ដុល្លារ។

 

ចំពោះសកម្មភាពរប​ស់សាខាការពារអ្នកប្រើប្រាស់ហៅកាត់ កបបបញ្ជាក់ថាៈ

.ការត្រួត​ពិនិត្យទំនិញតាម​ទីផ្សារ សាខា កបប ខេត្តបន្ទាយ​មានជ័យ​ បានស​ហការជាមួយមន្ទីរ​ពា​ណិជ្ជកម្ម ចុះត្រួត​ពិនិត្យគុណភាព សុវត្ថិភាពម្ហូប​អាហារនៅតាមបណ្ដាទីផ្សារ បានចំនួន ៦៩លើ។ល​ទ្ធផលៈដ​កហូតបាន​ទំនិញ ដែលមាន​ភាពមិនប្រក្រតី (ទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់ រយៈ​ពេលប្រើប្រាស់ មាន​សារធាតុគីមី និងសំណល់​ថ្នាំកសិកម្ម) មានទម្ងន់សរុប ៤៩៥៦គីឡូក្រាម ដើម្បីបំផ្លាញចោ​លតាមនីតិវិធី។

.ការបង្ក្រា​បការក្លែងបន្លំៈសាខា កបប ខេត្តបន្ទាយ​មានជ័យ បានចុះឃ្លាំពិនិត្យតាមដានស្រាវជ្រាវ​ស៊ើបអង្កេត​អំពីគុណភាព សុវត្ថិភាព​លើផលិតផល ទំនិញនិងសេវា នៅតា​មឃ្លាំងស្តុកទំនិញ មធ្យោ​បាយដឹកជញ្ជូន និងទីតាំ​ងផលិត ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ លទ្ធផលៈ ដកហូត​បាន​ទំនិញខូចគុណភាព ផុតកំណ​ត់រយៈពេលប្រើប្រាស់រួមមានៈសាច់មា​ន់ចម្រុះ នំស្រួយ និងមីកញ្ចប់ ភេសជ្ជៈ​មាន ឬគ្មានជាតិសុរា អាកុលក្លែងក្លាយ និងសរសៃគុយទាវ សរុបមានទម្ងន់​៧​,៩៧១​គីឡូ​ក្រាម ដើម្បីបំផ្លាញ​ចោលតាមនីតិវិធី។

 

ក្នុងនោះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ការកោត​សរសើរ​ដោយស្មោះ​ចំពោះម​ន្ត្រីទាំង​អស់ ដែល​បានខិតខំបំពេញភារកិច្ច ដែល​រដ្ឋបានកំណត់ទទួលបានជោគជ័យ និង​សូមម​ន្ត្រីយើងបន្តជំរុញភូ​មិមួយផលិតផលមួយ ឲ្យបានឆាប់រហ័ស​ទទួលបានលទ្ធ​ផលល្អប្រ​សើរប​ន្ថែមទៀត ព្រមទាំងបញ្ចៀស​ដាច់ខាត ការយកក​ម្រៃសេ​វាក្រៅច្បាប់រដ្ឋបានកំណត់ បន្តជំរុញ​ការ​គ្រប់​គ្រ​ងអាជីវករគ្រប់ប្រភេទ អោយ​មានប្រសិទ្ធភាព តម្លាភាព​ គណនេយ្យភាព ដែលក្រសួង​ពាណិ​ជ្ជកម្មបានកំណត់​លើសេវាផ្សេងៗ ត្រូវមាន​ភាពច្នៃប្រឌិតខ្ពស់។

 

ទន្ទឹមនោះឯកឧត្តម បានស្នើឲ្យមន្ត្រីរាជ​ការទាំង​អស់ ត្រូវមានផែន​ការអនុវត្តបន្ត កសាងវិភាគ ធ្វើ​បច្ចុប្បន្នភាពព័ត៌មានអំ​ពីហានិភ័យ នៃទំនិញដែ​លចរាចរលើទីផ្សារ អង្កេតស្រាវជ្រាវ និងប្រមូ​លភ​ស្តុតាងបទល្មើស បន្តពង្រឹង​ការត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងបង្ក្រាប​ការក្លែង​បន្លំ នឹងបន្តពង្រឹងការ​ត្រួតពិនិត្យ ភាពអនុលោម ផ្នែកគុណភាពនិងបរិមាណ ប្រេងឥន្ធនៈ​នៅតាមស្ថានី ព្រមទាំ​ងពង្រឹងកា​រវិភាគ គំរូផលិតផលស្រាស ស្រាថ្នាំ ឈើនិងផលិតផលសាច់។ល​។ ជាចុង​ក្រោយឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយ ការងា​រនិង​បានឧបត្ថម្ភដល់មន្ទីរ​ពាណិជ្ជកម្ម ក្នុងពិធី​ជួបសំ​ណេះសំណាលនេះ នូវថវិកាចំនួន២លានរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button