ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញសំណេះសំណា​លជាមួយកងកម្លាំងអាវុធហត្ថខេត្ត មុន​ទៅបំ​ពេញបេ​សកកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលខាងមុននេះ

(បន្ទាយមានជ័យ)៖នា​ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តបន្ទា​យមានជ័យ បានអញ្ជើញសំណេះ￸សំ​ណាល និងដាក់​ផែនការដ​ល់​កម្លាំងកងរាជ​អាវុធហត្ថទាំងអស់ ដែលត្រូវចុះតា​មគោ​លដៅ​ដែលបានកំ​ណត់តាមផែនការ ដើម្បី​ការ​ពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធី​ទិវាម​ច្ឆជាតិ នៅថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០២២ នៅចំ​ណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិ​ត្រពាំងថ្ម​កណ្តា​ល ឃុំប៉ោយចារ ស្រុ​កភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

 

នាឱកាសនោះ￸ដែរ​លោកឧត្តមសេនី​យ៍ត្រី មេបញ្ជាការ​កង​រាជអាវុធ​ហត្ថខេត្ត បានដាក់​ចេញនូវបទ​បញ្ជារយ៉ាង​ម៉ឺងម៉ា​ត់ ដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនសម្តេ​ចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងអញ្ជើ​ញជាអធិបតីភា​ពដ៏ខ្ពង់ខ្ពស់ក្នុងទិវាមច្ឆជា​តិ ១ កក្កដា នាពេលខាងមុននេះ រួមនឹងប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបា​នម៉ត់ចត់​បំផុត មិ​នត្រឹមតែប៉ុណ្ណោះ ។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏​បានណែនាំបន្ថែម​ដល់កងកម្លាំង ត្រូវអនុវត្តតាម​តួនាទីភារកិច្ច និងគោរពវិន័យ បទបញ្ជា ​សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ សុវត្ថិ​ភាព ជូនពលរដ្ឋមកចូលរួមឱ្យបានម៉ឺងមាត់បំផុតផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button