ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំសន្និបាតនៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈកម្មការនិមួយៗ ដើម្បីឱ្យអង្គសន្និបាតអាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុកដែលជាសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា៖ ពិធីសន្និបាតនេះ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកាអនុគណៈកម្មការទាំងអស់ នឹងខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីសន្និបាតរបស់រដ្ឋបាលខេត្តមានដំណើរការប្រកបដោយជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button