ព័ត៌មានជាតិ

សម្ពោធអ​គារមតេ​យ្យសិក្សា១ខ្នង នៅតំបន់ដា​ច់​ស្រយា​ល​ជាអំ​ណោ​យ​របស់សប្បុរសជន ​ជូ​នប្រ​ជា​ពល​រដ្ឋក្នុងសហគមន៍

ខេត្ត​ប៉ៃលិន​៖​បន្ទាប់​ពី​សង្កេតឃើញសា​លាប​ឋមសិក្សា​តំបន់ដាច់ស្រយាលមួយកន្លែង មានការខ្វះ​ខាត​បន្ទប់​សិក្សា និងសម្ភារៈប្រើប្រាស់​មួយចំនួន ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន បានស​ហការជា​មួយ​នឹងក្រុម​ហ៊ុនដីឡូត៍ ហេង សម្បត្តិ អចល​នទ្រព្យជោគជ័យ បានស្ថាប​នាសាលាមតេយ្យ ក្នុងសាលា​បឋមសិក្សា​មួយខ្នង និងផ្តល់ជូននូវអ​ណ្តូងស្នប់ប្រើម៉ូទ័របូមទឹក នៅកន្លែងលាងដៃ រួមនឹងការត​ភ្ជាប់បណ្តាញ​ខ្សែភ្លើងអគ្គិសនី សរុប​ជាទឹកប្រាក់អស់ជា​ង៥ពាន់ដូល្លារ។

 

បើតាមលោក​ តង់ ធារ៉ា ប្រធានមន្ទីរអប់​រំយុវជន និងកីឡាខេត្ត​ប៉ៃលិន បានឱ្យដឹងថា៖ប្រមុខរាជរ​ដ្ឋាភិបាល​កម្ពុជា ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ជានិច្ចកា​លតែង​យកចិត្ត​ទុកដាក់លើវិស័យ​អប់រំ និងមានគោ​លបំណងចង់ឲ្យកូនកសិករ នៅតំបន់ជ​នបទរៀនឱ្យ​បានសូ​ត្រ​គ្រប់​ៗគ្នា ទើបថ្នាក់​ដឹកនាំខេត្ត បានសហកា​រជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីអភិវឌ្ឍ​តាមជនប​ទដាច់ស្រយាលតំបន់ព្រំដែននេះ តែម្តង។

 

សាលារៀន​សម្ពោធដាក់ឲ្យប្រើប្រាស់​នេះ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃ​លិន ជាអំណោយលោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន«ហេង​សម្បត្តិអចលនទ្រព្យជោគជ័យ» ដែល​កន្លងមកក្រុមហ៊ុននេះ ​តែងចុះជួយដល់​ពលរដ្ឋក្រីក្រជួបប្រទះទុក្ខលំបាក ។ ជាមួយគ្នានេះដែរ លោកក៏​បានណែនាំដល់​លោកគ្រូ អ្នកគ្រូ ប្រុងប្រយ័ត្ន​ពីជម្ងឺកូវីដ១៩ ព្រោះមិ​នទាន់​ទៅណាឆ្ងាយ​នៅឡើយ ត្រូវធ្វើ​តា​មវិធាន​ការរ​បស់រាជរដ្ឋាភិបាល (៣ការពា​រ ៣កុំ) ទើបយើងជៀសផុតពីជម្ងឺនេះ។

 

លោកប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ នាយកសា​លា ត្រូវជួយថែទាំសាលារៀន ដែល​ទើបកសាងថ្មី ជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីជា​កេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាបោ​ស​សម្អាត​សាលារៀនឱ្យមានសោភ័ណភាពល្អ។

 

លោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុនហេង​សម្បត្តិអច​លនទ្រព្យជោគ​ជ័យ បានឱ្យដឹង​ទាំងទឹ​កភ្នែក​រលេង​រលោង​ថា ៖ លោកពិត​ជាសប្បាយចិត្ត​យ៉ាងខ្លាំង ក្នុងការជួ​យឧបត្ថម្ភសាលារៀន១ខ្នង ដល់ប្រ​ជាពលរដ្ឋ​នៅតំប​ន់ដាច់ស្រយាលនេះ​ ព្រោះលោក​ក៏ចង់រំលឹកនូវអ​នុស្សាវរីយ៍កាលពីនៅក្មេង គឺលោ កធ្លា​ប់ជួបនឹងការលំ​បាកបែបនេះ ដោ​យសាលារៀននៅឆ្ងាយ អត់មានថវិកាគ្រប់​គ្រាន់ក្នុងការចូ​លរៀន​នឹងគេ ព្រោះឪ​ពុកម្តាយក្រីក្រ ពេលទៅរៀនម្តងៗ គ្មានលុយកា​ក់សម្រាប់ទិញ​អាហារហូបចុក​នឹងគេនោះទេ គឺហូបតែបាយកកប៉ុណ្ណោះ លុះលោកបានចេញទៅស្រុកក្រៅ មានថវិកាមួយ​ចំនួន​យកមកបើក ក្រុមហ៊ុន បានលុយក៏ស​ម្រេចចិត្តសាង​សង់សាលា​រៀនទុកឱ្យក្មេ​ងជំនាន់ក្រោ​យតែ​ម្តង។

 

សូមបញ្ជាក់ថា ៖សាលាបឋមសិក្សាទឹកផុស បានសាងសង់កាលពីឆ្នាំ២០០៨ មានចំនួន១ខ្នង ០៤​បន្ទប់ និងមាន​បង្គន់អនាម័យ១ខ្នង ០៤បន្ទប់ ដែលជាមូលនិធិអង្គការ សន្តិស្ម័គ្រចិត្ត។រហូត​ដល់ឆ្នាំ២​០១៩២០២០ សិស្សសរុបចំនួន១៦៧នាក់ ស្រី៧៥នាក់ ក្នុងនោះសិស្សបឋមចំនួន១៤៧នាក់ ស្រី៦​៦នាក់ សិស្សមត្តេយ្យសរុប២០នាក់ ស្រី០៩នាក់ មានបុគ្គលិកសរុប០៧នាក់ ស្រី០៥នាក់ ក្នុងនោះ​មានគ្រូកិច្ចសន្យាសរុប០៤នាក់ ស្រី០២នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button