ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសហការីចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ហ៊ាង ឈុនគ្រី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងភរិយា លោកស្រីឱសថការីឧត្តម យ៉េន សុគន្ធា ប្រធានក្រុមហ៊ុន SAK CAM PHARMA CO.,LTD ព្រមទាំងសហការីចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការរួម និងថ្នាក់ដឹកនាំអង្គភាពលេខាធិការដ្ឋានជាច្រើនរូប។
នាឱកាសនោះ លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ហ៊ាង ឈុនគី និងភរិយា លោកស្រី យ៉េន សុគន្ធា ប្រធានក្រុមហ៊ុន SAK CAM PHARMA CO.,LTD បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាត និងផ្តល់កិត្តិយសដល់រូបលោក និងភរិយា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសចូលជួបសម្តែងការគួរសមនោះដែរ លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត ហ៊ាង ឈុនគ្រី និងភរិយា ក៏បាននាំយកថ្នាំពេទ្យចំនួន ០៦មុខ ដែលស្មើនឹងថវិកាចំនួន ៤៧,២៧៥$ ប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សម្រាប់ជួយដល់មណ្ឌលសុខភាពទាំងប្រាំ (ឃុំគោខ្ចក, ឃុំព្រៃឈរ, ឃុំកន្សោមអក, ឃុពាមមន្ទារ និងឃុំថ្កូវ) ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋតាមភាពជាក់ស្តែង និងការចាំបាច់នៅក្នុងមូលដ្ឋានឃុំនីមួយៗ។ ដែលថ្នាំទាំង០៦មុខនោះ រូមមាន៖ ថ្នាំបញ្ចុះកម្ដៅ ចំនួន១៥០០ប្រអប់, ថ្នាំក្រពះ ចំនួន១០០០ប្រអប់, ថ្នាំឈឺសន្លាក់ ចំនួន១០០០ប្រអប់, ថ្នាំជំនួយប្រព័ន្ធសារពាង្គកាយ ចំនួន៨៥០ប្រអប់, ថ្នាំផ្សះ ចំនួន១២០០ប្រអប់, ថ្នាំបញ្ចុះសត្វល្អិត ចំនួន៦០០ប្រអប់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់ លោកវរសេនីយ៍ឯក និងភរិយា ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតប្រកបដោយបេះដូងស្មោះស្ម័គ្រ ដែលបាននាំយកនូវថ្នាំពេទ្យទាំង០៦មុខ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ និងថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩៕​​​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button