ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសមាគមក្រុមប្រឹក្សា​ ​និងគណៈកម្មាធិការប្រតិបត្តិ​ប្រចាំឆ្នាំ២០២១​ របស់សមាគម​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ក្នុងខេត្តកំពង់ចាម

នៅព្រឹក​ថ្ងៃទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ សាលាខេត្តកំពង់ចាម​ ឯកឧត្ដម​ ខ្លូត​ ផន​ អនុប្រធានសមាគមក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសមាគមក្រុមប្រឹក្សា​ ​និងគណៈកម្មាធិការប្រតិបត្តិ​ប្រចាំឆ្នាំ២០២១​ របស់សមាគម​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំក៏មានការអញ្ជេីញចូលរួមពីសមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ទូទាំងខេត្ត​។
ក្នុងឱកាសនោះ​ ឯកឧត្ដម​ ខ្លូត​ ផន​ បានថ្លែងអំណរគុណ​ចំពោះសមាជិក សមាជិកាក្រុម​ប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ដែលបានយកចិត្តទុកដាក់យ៉ាងសំខាន់នូវការអនុវត្ត​ និងទទួលបានសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១នេះ​ ហេីយសូមបន្តកិច្ចការងារ​ តាមគោលនយោបាយរបស់សមាគម​ ដោយត្រូវប្រេីប្រាស់ថវិកាឲ្យតម្លាភាព​ ព្រោះជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា​ ហេីយក្រុមប្រឹក្សាសមាគមក្រុង​ ស្រុក​ ឃុំ​ សង្កាត់​នេ​ គឺបានផ្តល់អត្តប្រយោជន៍ជាច្រេីនសមាជិកសមាជិកា​ ដូចជាចំណេះដឹង​ បទពិសោធន៍​ថ្មីៗ​ ដេីម្បីយកទៅអនុវត្តន៍នៅមូលដ្ឋាន​ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្ដម​ ខ្លូត​ ផន​ បានថ្លែងទៀតថា​ កិច្ចប្រជុំ​នៅពេលនេះគឺចង់ផ្តល់នូវរបាយការណ៍​ និងបេសកម្មការងារសមាគមកន្លងមក​ ពោលគឺសមាគមក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្តកំពង់ចាមយេីង​ គឺមានផែនការ​ គោលនយោបាយច្បាស់លាស់​ ដោយមានការយកចិត្តទុកដាក់គាំទ្រពីរាជរដ្ឋាបាលកម្ពុជា​ និងម្ចាស់ជំនួយផ្សេងៗ​ ដេីម្បីឲ្យដំណេីរការរបស់សមាគមក្នុងការផ្តល់សេវាជូនសមាជិក​ក៍ដូចជាលេីកកម្ពស់សមត្ថភាព​របស់ក្រុមប្រឹក្សាក្រុង-ស្រុក​ ឃុំ-សង្កាត់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button