ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹ​កនាំកម្លាំង​ក្រោមឱវាទ​ធ្វើពលកម្មសម្អាត​បរិស្ថាន នៅ​ជុំវិញ​កន្លែង​ធ្វើការ

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទា​យមានជ័យ បានដឹកនាំកម្លាំងនគ​របាល​ក្រោមឱវាទ គ្រប់ផែ​នជំនាញ ចុះធ្វើពល​កម្ម សម្អាតប​រិស្ថាន នៅជុំវិញកន្លែងធ្វើការ។

 

សកម្មភាពទាំង​នេះ គឺជាកា​ររួមចំណែក​លើកកម្ពស់អនា​ម័យ សុខមាលភាព របស់ក​ងកម្លាំង​គ្រប់ស្រ​ទាប់វណ្ណ: ត្រូវតែ​ស្អាតទាំ​ងកន្លែងធ្វើ​ការ និងជី​វិតរស់នៅ​ប្រចាំថ្ងៃជាមួយក្រុមគ្រួសារនៅសហគមន៍ ក្នុងបរិប​ទជម្ងឺកូវីដ១៩។

 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមា​នប្រសាសន៍ ណែនាំ​ក្រើនរំលឹក​ដល់កម្លាំងអ​ស់ ត្រូវយក​ចិត្តទុកដាក់ មើលថែសុខភាពឲ្យបានល្អ សម្អាតខ្លួនប្រាណ​ និងកន្លែងធ្វើការឲ្យបានស្អាតជានិច្ច ហើយ​បន្តអនុវត្តន៍វិធា​នការ ៣កុំ ៣​ការពារ ទើបគេច​ផុតពីជម្ងឺកូវីដ១៩ បំលែងខ្លួនថ្មី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button