ព័ត៌មានជាតិ

ស្នងការ​នគរ​បាលខេ​ត្តបន្ទាយមានជ័យ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធី​បុណ្យ​ចម្រើនព្រះជន្មប្រ កាសនីយ​បត្រតែង​តាំង និងស្រោចស្រព​សុគន្ធវារីដ​ល់ព្រះខេ​មញ្ញាណ រ៉េន ស៊ីណា​ត

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេ​ត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនា​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងលោកជំទាវ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ​ជាអធិបតីភាព ក្នុងពិធី​បុណ្យ​ចម្រើនព្រះជន្មប្រកាសនីយ​បត្រតែង​តាំង និងស្រោចស្រព​សុគន្ធវារីដ​ល់ព្រះខេ​មញ្ញាណ រ៉េន ស៊ីណា​ត ព្រះរា​ជាគណៈថ្នាក់​កិត្តិយស ព្រះលេ​ខាធិ​ការអនុ​គណ​ស្រុកថ្មពួក និងជា​ព្រះចៅអធិកា​រវត្តគិរីរុក្ខារាម ថ្មរមៀល ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីធម្មការនិងសាសនាខេត្ត ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ព្រះវចនាចារ្យ ណេន សុជិក ព្រះរាជាគណ:ថ្នាក់ កិត្ត យស ព្រះអនុគណស្រុកថ្មពួក ព្រះសង្ឃជាច្រើនអង្គ លោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោ​កអភិបាលរងស្រុកថ្មពួក កងកម្លាំង មន្ត្រីរាជការ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សិស្សានុសិស្សជា ច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុ​ខទុក្ខ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក​ជំទាវ កែ សួ នសុភី ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តយស លោក តា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិ ស័យដែលបានចូលរួមពិធីនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានគោរពថ្លែង អំណរគុណឯឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ ,ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ឯកឧត្តម កែ សួនសុ ភាព អភិបាល រងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ដែលបានលះបង់ទ្រព្យធ​នផ្ទា​ល់ខ្លួនទុកជាសម្បត្តិដ៏ច្រើន ក្នុងការកសាងវត្តគីរីរុក្ខារាមថ្មរមៀល។

ទន្ទឹមគ្នានោះ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ និង លោកស្រី ក៏បាននាំយកអំណោយ​ជា​គ្រឿងឧ​បភោគ បរិភោគ ថវិការមួយ ចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិស ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោ កជំទាវ កែ សួនសុភី ទៅចែកជូនដ​ល់ប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងឱកាសនោះផងដែរ ដោយមួយគ្រួ សារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួ។ ប្រជាពលរដ្ឋចូលរួមកម្មវិធី ទទួល បានថវិការ១ម៉ឺនរៀល និងសារ៉ុង១ លោកគ្រូ អ្នកគ្រូ ទទួលបានថវិការ៥ម៉ឺនរៀល សារ៉ុង១ និងសិ ស្សានុសិស្ស៥០នាក់ ក្នុង១នាក់ទទួលបាន សៀវភៅ៥ក្បាល ប៊ិច២ដើម ទឹកលុប១ដើម ថវិការ៥ ០០០រៀល។

ជាងចុង បញ្ចប់គណអធិបតីក៏បានធ្វើពិធីប្រគល់ទទួលប្រគេ នប្រកាសនីយបត្រតែងតាំង និង ស្រោចស្រព សុគន្ធវារី ព្រះខេម ញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខា ធិការអនុគណស្រុកថ្មពួក និងជាព្រះ ចៅអធិការ វត្តគីរីរុក្ខារាមថ្មរមៀល។ ក្នុងនោះព្រះស ង្ឃចំនួន៦ អង្គ និង អាចារ្យ១នា ក់ផ្សេងទៀត ក៏ទទួលបានប្រកាសនីយបត្រតែងតាំងមុខតំណែងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button