ព័ត៌មានជាតិ

ពិធីប្រគល់-ទទួលទោចក្រយានយន្ត(ម៉ូតូ)ចំនួន៥០គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី ម៉ារី ហូប្សមែន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធីGIZ.lcone នៃអង្គការGIZ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់~ទទួលទោចក្រយានយន្ត(ម៉ូតូ)ចំនួន៥០គ្រឿង

ជាជំនួយឧបត្ថម្ភរបស់អង្គការGIZ ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅបរិវេណមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។

 

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ លោកវេជ្ជបណ្ទិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យជូនអង្គពិធីរួចមក។លោកស្រី ម៉ារី ហូប្សមែន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់កម្មវិធីGIZ.lcone នៃអង្គការGIZ បានលើកឡើងថា គម្រោងកម្មវិធីGIZ.lcone នៃអង្គការGIZ ជាគម្រោងថ្មីមួយទៀត ផ្តល់ការគាំទ្របន្ថែមដល់វិស័យសុខភាពសាធារណៈ ដូច្នេះ ដើម្បីគាំទ្រដល់មន្ត្រីបច្ចេកទេសុខាភិបាល គម្រោងមានកម្មវិធីសាច់ប្រាក់ផ្តល់ម៉ូតូជូនដល់បានឃើញនាថ្ងៃនេះ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់លោកស្រី ម៉ារី ហូប្សមែន ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរដល់មន្ត្រីសុខភាបាលក្នុងការបំពេញភារកិច្ចស្នូល និងជាមន្ត្រីបង្គោលគម្រោង លើកកម្មវិធីផ្តល់ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៍មានសារៈប្រយោជន៍នេះ។

 

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា មន្ត្រីទាំងអស់ដែលទទួលបានម៉ូតូយកទៅជិះនេះនឹងខិតខំបំពេញការងារឲ្យកាន់តែសកម្ម និងចេះថែរក្សាឲ្យបានគង់វង្ស ដើម្បីបានជាមធ្យោបាយប្រើប្រាស់យូរអង្វែងទៅមុខទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button