ព័ត៌មានជាតិ

ពិធីបុណ្យស្រោច​ស្រព​សុគន្ធវារី​ប្រគេនព្រះគ្រូ​បញ្ញវឌ្ឍនមុនី ឆាំចន្ថា និង​សម្ពោធឆ្លង​សមិទ្ធផ​លនានា នៅវត្តស្នាយបុណ្យ ស្រុកមេសាង

ខេត្តព្រៃវែង៖ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២២ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបុណ្យស្រោច​ស្រពសុគន្ធវារីប្រគេនព្រះគ្រូបញ្ញវឌ្ឍនមុនី ឆាំ ចន្ថា និងសម្ពោធឆ្លង​សមិទ្ធផលនានា នៅវត្តស្នាយបុណ្យ ស្ថិតនៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្ត​ព្រៃវែង ដោយមានការ​អញ្ជើញ​ចូលរួម​ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ​ធម្មការ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈអ​ភិបាលស្រុក បងប្អូនប្រជាព​លរដ្ឋ និងបា​នប្រគេនបច្ច័យ​សរុ​បចំនួន១២.៥៣​៥.០០០​រៀលផងដែរ

 

នាឱកាស​នោះឯកឧត្តម ស្បោង សារ៉ាត បានមានប្រសា​សន៍ សំណេះ​សំណាលពាំ​នាំនូវការ​សួរ​សុខទុក្ខ និងកា​រនឹករលឹក​ពីថ្នាក់ដឹក​នាំរាជរដ្ឋាភិបាល​កម្ពុជា ជូនចំពោះ​បងប្អូនពុទ្ធបរិ​ស័ទដែល​បា​ន​​ចូលរួ​មនាឱកាសនេះ និងបានលើកឡើងថា សភាពការណ៏ថ្មីនៅក្នុងប្រទេស និងភាពរីកច​ម្រើន​នៅ​ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ដែល​បាននិងកំពុងអភិវឌ្ឍន៍​ឥតឈប់ឈជាបន្តបន្ទាប់ ជាក់​ស្តែង​មាន​ដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារ​ចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើនទៀត។

 

ជាមួយគ្នានោះដែរ​ឯកឧត្តម​ បានអំពាវនាវដ​ល់បងប្អូនពុទ្ធបរិ​ស័ទទាំងអស់ បន្តចូលរួម​ថែរក្សាស​មិទ្ធផលទាំងអស់នេះ និងចូលរួម​គោរពគាំទ្រ ព្រះពុទ្ធសាស​នាឲ្យមានការរីកចម្រើនបន្ថែមទៀត និង​សូមអោ​យអាជ្ញាធ​រមូលដ្ឋា​ន ត្រូវបម្រើសេវាសាធា​រណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា អនុ​វត្តន៍​ឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និងត្រូវអនុវត្ត​ឲ្យបានខ្ជាប់​ខ្ជួននូវវិធានការរ​បស់ក្រសួងសុ​ខាភិបាល ក៏ដូចជា​ពី​រាជ​រដ្ឋាភិ​បាល ដែលបា​នដាក់ចេញ ក្នុងការបង្ការទប់​ស្កាត់ការរីករាល​ដាលការ​ឆ្លង​នៃជំងឺកូវីដ១៩ ដែល​កំពុងតែឆ្លងរីករាលដា​លសារជាថ្មី នៅក្នុងប្រទេសកម្ពុជា យើងក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button