ប្រជាពរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១.០០០គ្រួសារ ទទួលអំណោយពីសប្បុរសធម៌តាមរយៈ លោក បោន ប៊ិន ប្រធានក្រុមការងារគណ:បក្សចុះជួយមូលដ្ឋាន ឃុំចំណោម ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ:លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំចំណោម តំណាងឲ្យ លោក បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំចំណោម ស្រុកមង្គលបូរី លោក សាំង សាវ៉ាត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម និងក្រុមការងារចុះជួយភូមិទាំង១៨ ក្នុងឃុំចំណោម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់សប្បុរសជន ឈ្មោះ JULIUS HALIM ប្រធានសមាគមអាជីវករជនជាតិឥណ្ឌូនេសុី ក្រុងប៉ោយប៉ែត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន១,០០០គ្រួសារ មកពីភូមិទាំង១៨ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះលោក ស៊ុន សម្បត្តិ បានមានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោក បោន ប៊ិន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ដោយក្តីនឹករលឹក។
ក្នុងនោះលោកក៏បានលើកឡើងថា ទោះបីស្បៀងដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះតិចតួចក៏ពិតមែន ក៏ប៉ុន្តែវាអាចដោះស្រាយការលំបាកក្នុងជីវភាពរបស់បងប្អូន ក្នុងអំឡុងគ្រោះទឹកជំនន់និងការរីករាលដាលនៃជំងឺកូវី១៩ បានមួយគ្រាផងដែរ។
ជាងនេះទៅទៀតលោកបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ និងសូមឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនដេីម្បីប្រយុទ្ធប្រឆាំង និងបង្ការការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ។
អំណោយដែលត្រូវផ្ដល់ជូនប្រជាពរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១.០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកសុីអុីវ០១យួរ, ប៊ីចេង ១កញ្ចប់, ស្កសរ១ថង់, អំបិល១ថង់, និងប្រាក់ចំនួន២០.០០០រៀលផងដែរ ៕