ព័ត៌មានជាតិ

ខណៈអា​កាសធាតុកំពុងក្តៅខ្លាំង មា​នភ្លៀងធ្លាក់​មួយ​មេយ៉ាងធំ ​លាយឡំដោយខ្សល់​កន្ត្រាក់ លើ​ស្រុក​ចំនួន២ជាប់ព្រំដែន​ថៃ បណ្តា​ល​ឲ្យខូចខាតផ្ទះពលរដ្ឋ៣៣ខ្នង

បន្ទាយមានជ័យ៖លំនៅដ្ឋានរប​ស់ប្រជាព​លរដ្ឋចំ​នួន៣​៣ខ្នង នៅក្នុងស្រុកចំ​នួន​២ នៃខេត្តបន្ទាយ​មានជ័យ ជា​ប់ព្រំដែន​ថៃ រង​ផលប៉ះពាល់​ដោយខូចខាត​ប៉ើងដំបូល និងដួល​រលំដោ​យសារមា​នភ្លៀង​លា​យឡំ​និងខ្យល់កន្ត្រាក់បន្ទាប់ពី​អាកាសធាតុក្តៅខ្លាំង

អាជ្ញាធរស្រុកថ្មពួកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា៖កាល​ពីរសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៤​នៅស្រុកថ្មពួកមាន​ភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់​ បណ្តាលប៉ះពាល់២ឃុំរងការខូចខាតផ្ទះ សំបែងប្រ​ជាពល​រដ្ឋចំនួន​១៨ខ្នង នឹងខូចខាតធ្ងន់ដួលរ​លំទាំងស្រុង ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅ​ឃុំគំរូប៉ះ ពា​ល់៦ខ្នង នឹងឃុំថ្មពួក​ប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ​ចំនួន៨ខ្នងដែល ដួលរលំ​ទាំងស្រុង និងផ្ទះដួល​សង្កត់ គោយន្តកន្ត្រៃ១​គ្រឿងចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញបាន​ឲ្យដឹងដែលថា ស្រុកម៉ាឡៃ ក៏មាន ភ្លៀងលាយឡំដោយ​ខ្យល់កន្ត្រាក់ បណ្តាល​ឲ្យប៉ះពាល់ឃុំពង្រលើ២ភូមិ ខូចខាតផ្ទះសំបែង ចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រប៉ះពាល់៧ខ្នង ដួលរលំទាំ​ងស្រុង​៤ខ្នង និងភូមិ​ភ្នំដូន​សំប៉ះ​ពាល់ ៨ខ្នង

ក្រោយប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពីបានដឹកនាំ កម្លាំងន​គរបាល នឹងកងរាជអាវុធហត្ថ និងកម្លាំងយោធា​បានចុះទៅពិនិត្យ ហើយជួយ​អន្តរាគមន៍រុះរើរៀបចំសម្ភារៈ ទុកដាក់លុះព្រឹកឡើងកម្លាំងនិងចុះជួយ រុះរើនិងជួសជុលផ្ទះសំបែងជូន ប្រជាពលរ​ដ្ឋផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button