ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដីតំបន់៣ ព្រៃលិចទឹកនៃបឹងទន្លេសាប

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត មានកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត
បានចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដី តំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន២គោលដៅ
១/នៅចំណុចវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២/នៅចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ការចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដីតំបន់៣ ព្រៃលិចទឹកនៃបឹងទន្លេសាបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោយពីកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមការងារ​ថ្នាក់ជាតិ​ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទនិង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​កុរ​សួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទរួចមក។

ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថាដំណើរការ​កំណត់​និង​បែងចែក​តំបន់​គ្រប់គ្រង និង​ការរៀបចំ​ផផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិនេះ ពិត​ជាមាន​សារៈសំខាន់ណាស់ និង​មាន​គោលបំណង ដើម្បី​ផ្តល់​ចំណេះដឹង​ ទូលំទូលាយ និង​ចែករំលែក​បទពិសោធន៍​ អំពី​វិធីសាស្ត្រ​ នៃ​ការរៀបចំ​កំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​រៀបចំ​ផែនការ គ្រប់គ្រង​សម្រាប់​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ និង​ផ្សព្វផ្សាយ​តាមរយៈ​ការបង្កើន​សមត្ថភាព​ ដ​ល់ម​ន្ត្រី តំបន់ការពារធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីឱ្យ​យល់ច្បាស់​ពី​ដំណើរការ នៃ​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​របៀប​នៃ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ចូលរួម​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ផងដែរ ។

ឯកឧត្តម បញ្ជាក់ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវយល់ឲ្យបានច្បាស់​អំពី​គោលការណ៍​ណែនាំ ស្តីពី​ការកំណត់ និង​ការបែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ មូលដ្ឋាន​ នៃ​ការធ្វើ​សារពើភ័ណ្ឌ​ព្រៃឈើ ការសិក្សា​ស្រាវជ្រាវ​អំពី​ជីវចម្រុះ និង​ការប្រមូល​ទិន្នន័យ​សម្រាប់​កំណត់​បែងចែក​តំបន់​គ្រប់គ្រង​ក្នុង​
តំបន់ការពារធម្មជាតិ ព្រមទាំង​តំបន់​សហគមន៍ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ជាពិសេស​ការផ្ទៀងផ្ទាត់​ផែនទី ជាមួយ​ចូលរួម​ក្នុងការ​អនុវត្ត ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​បំផុត​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button