ព័ត៌មានជាតិ

មេបញ្ជាការ​កងពលតូច​ថ្មើរជើងលេខ៥១ អញ្ជើ​ញចុះត្រួតពិនិត្យការ​ចាក់វ៉ាក់សាំងដូសទី៤ (PFIZE​R) ជូនកម្លាំងជួរមុខ​របស់កងពល និង​កម្លាំងនគរ​បាលព្រំដែនគោក

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការកងព​លតូចថ្មើ​រជើ​ងលេខ៥១ អមដំណើរដោ​យឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនា​ធិការក​ងពល អញ្ជើញ​ចុះត្រួតពិនិត្យកា​រងា​រចាក់​វ៉ាក់សាំ​ងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនកង​កម្លាំង​ជួរ​មុខរបស់កងពលតូចថ្មើ​រជើ​ងលេខ៥១ និងកម្លាំងនគរបាលព្រំដែនគោក ស្ថិតនៅ​ក្រុងប៉ោ​យ​ប៉ែត។

 

លោកឧត្តមសេនីយ៍ មេបញ្ជាកា​រកងពល បានលើក​ឡើងថា យុទ្ធនាការចាក់​វ៉ាក់សាំងការពា​រជំងឺកូវី​ដ១៩ ដូស​ទី៤ ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូ​ដោយយកចិ​ត្តទុកដាក់​បំផុតរ​បស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់យោធិន គ្រួសារយោធិន និងកងក​ម្លាំងន​គរបាលការពារព្រំដែនគោកឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ​ការពារប្រ​ឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ ជាពិសេសវ៉ាក់​សាំងនេះអាច​ជួយកាត់បន្ថយ​ការឆ្លងរាលដា​លបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់​អាយុជីវិត​នោះឡើយ។

 

ជាចុងក្រោយលោក​មេបញ្ជាការ កងពលបានផ្តាំផ្ញើបន្ថែមចំពោះកងកម្លាំងទាំងអស់ និងគ្រួសា​រដែល​មកទទួលសេវាវ៉ាក់សាំងដូសទី៤ សូមឱ្យនៅតែ​បន្តអនុវត្តវិធានការ​ការពាររបស់ក្រ​សួងសុខា​ភិបាល ៣ កុំ ៣ការពារ​ដដែល

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button