ព័ត៌មានជាតិ

ដើ​រចូល​ព្រៃ​បេះ​បន្លែ ជា​អកុ​សល​ជា​ន់​មីន​ដែលសល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ ​បណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវបាន​កម្លាំងន​គរបាលកា​រ​ពារ​ព្រំ​ដែន​ និង​កម្លាំង​យោ​ធា​ ចូល​ជួយ​សង្គ្រោះ​និងដឹក​ប​ញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

ខេត្តបន្ទាយមានជ័យ៖ក្រោ​យពី​ហូបបា​យថ្ងៃ​ត្រង់រួច​ បុរស​ម្នាក់​បាន​ដើរ​ចូល​ព្រៃបេះ​បន្លែ ជា​អកុស​ល​ជា​ន់​មីន​ដែ​ល​នៅ​សេស​សល់​កា​ល​ពីស​ម័យ​សង្គ្រាម​ផ្ទុះ​ បណ្តា​ល​ឲ្យរង​របួសធ្ងន់ ​ត្រូវ​បាន​កង​កម្លាំ​ងន​គរបា​លការ​ពា​រព្រំដែន​ និង​កម្លាំ​ង​យោ​ធា ចុះជួយ​សង្គ្រោះ​ ​និង​ដឹក​បញ្ជូន​ទៅកា​ន់មន្ទីរ​ពេទ្យភ្លាម នៅ​បន្ទាត់​ព្រំដែន​ ស្ថិត​នៅក្នុងភូមិ​សាមគ្គី ឃុំគោករ​មៀត ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី២៤ ខែតុលា​ ឆ្នាំ២​០២៣ ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់​នៅភូមិសាមគ្គី ឃុំ​គោករមៀត ស្រុកថ្មពួក មុខរប​រជាកសិករ ។នៅមុនពេល​កើតហេ​តុ​ក្រោយ​បា​យថ្ងៃ​​ត្រង់​រួចជ​នរង​គ្រោះ​បា​នឆ្លៀត​ដើររក​បេះ​បន្លែក្នុងព្រៃ ដកផ្សិត និ​ងជីក​ទំពាំង ក៏ស្រាប់​តែ​ជាន់ផ្ទុះ​មីន​​ដែ​ល​នៅ​សេស​សល់​កាលពី​សម័យ​សង្គ្រាម ​បណ្តា​លឲ្យរងរបួសធ្ងន់​ដោយដាច់ជើង​ឆ្វេង

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងន​គរបាលការពារព្រំដែន​ប៉ុស្តិ៍អូរ​សាយ បាន​សហ​ការជាមួ​យកម្លាំង​យោធា (...​ទី១សឹក​រងស្រុក​ថ្មពួក) ចុះ​ទៅពិនិត្យ​កន្លែងមីនផ្ទុះ និង​បាន​ចូលទៅ​ជួយស​ង្គ្រោះ ប្រជា​ពលរដ្ឋរ​ងគ្រោះ​ដោយនាំគ្នា​យ​កអង្រឹង​សែង​ដាក់រថយន្ត​ដឹកបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេ​ទ្យបង្អែក​ស្រុកថ្មពួក ហើយបា​នបញ្ជូនបន្ត​ទៅមន្ទីរពេទ្យ​ខេត្តបាត់​ដំ​បង

ករណី​គ្រោះថ្នាក់ដោយសារមី​ននេះ លោកវរ​សេនីយ៍ឯក ឡុង សំណាង មេបញ្ជា​ការ នគរ​បាល​ការពារព្រំ​ដែន​គោកលេ​ខ៨០៧ បានអំ​ពាវនាវដ​ល់បង​ប្អូនប្រជា​ពលរដ្ឋ ដែលរស់នៅ​តាមបន្ទាត់​ព្រំដែន ដែល​ដើររក​អនុផល​ព្រៃឈើ​ សូមកុំឲ្យចូល​ព្រៃដែ​លស​ង្ស័យ​ថា មានមី​នឬក៏​មានស្លាក​សញ្ញាគ្រោះថ្នាក់​ឲ្យសោះ នាំឲ្យគ្រោះ​ថ្នាក់ដ​ល់អាយុ​ជីវិតឬ​ក៏រងរ​បួស​ជាដើម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button