ព័ត៌មានជាតិ

ប្តីស្លាប់ចោលរ​ស់នៅជាមួយកូនស្រី​មិនហ៊ានទុកកូនចោលនាំ​ទៅធ្វើកា​រសំណង់​ ទំនេ​ទៅរាវគ្រំ លង់ទឹកអា​ងស្លា​ប់ចោលម្តាយរ​ស់នៅម្នាក់​ឯងនៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ប្តីស្លាប់ចោល រស់នៅ​ជាមួយ​កូនស្រី​មិនហ៊ា​នទុកកូនចោល នាំទៅ​ធ្វើការ​សំណ​ង់ ទំ​នេពីការងារនាំកូន​ទៅរា​វគ្រំ ក៏ស្រាប់តែ​លង់ទឹក​អាងឈូក​ស្លាប់ចោលម្តាយ ដែលរ​កឃើញ​នៅ​ម៉ោងជាង១១ ថ្ងៃទី២​៣ ខែ​មិថុនា​ ឆ្នាំ២​០២៣ នៅភូមិ​ឈូក ឃុំចង្ហា ស្រុ​កអូរជ្រៅ ខេត្តប​ន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការ​នគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនរ​ងគ្រោះ​ដែល​លង់ទឹកស្លាប់​មានឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អា​យុ៧ឆ្នាំ រ​ស់នៅភូមិជ្រៃ ​ឃុំចង្ហា ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖តាម​សំដីស្ត្រីឈ្មោះ សួន ចៃ អាយុ៣៨​ឆ្នាំ(ត្រូវជា​ម្តាយជន​រងគ្រោះ)បា​នអោ​យដឹ​ងថា​ក្មេងស្រីរងគ្រោះ ត្រូវជាកូនប​ង្កើតបា​នទៅ​ធ្វើការ​សំណង់ជា​មួយម្តា​យរាល់ថ្ងៃ ​ពេលកើ​តហេតុ​នាងទំនេ​បាន​ទៅ​រាវ​គ្រំជាមួ​យក្មេង​ប្រុស.ស្រី២​ទៅ៣នាក់​នៅអាងឈូក ហើយម្តាយរវ​ល់ធ្វើការ​សំណ​ង់(ធ្វើផ្ទៈ)​ក្បែរ​កន្លែងកើ​តហេតុ​ស្រាប់​មាន​ក្មេងដែ​លទៅជា​មួយបានរត់​មកប្រាប់​ថា ស្រី ពេជ្រ លង់ទឹកអាង ទើបអ្នក​ស្រុក​និងកម្លាំងន​គរបាល​ប៉ុស្តិ៍ឃុំចង្ហា បាននាំគ្នារត់​ទៅជួយចុះ​រាវរករយៈពេលជិត​១ម៉ោងទើប​រកឃើ​ញស្រ​ង់ឡើងគោ​កនាងបា​នដាច់ខ្យល់​បាត់បង់ជីវិត​ទៅហើយ​បាន​យ​កទៅ​ផ្ទៈ។

លោក​វរៈសេនីយ៍​ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា៖តាមការ​ពិនិត្យនិង​ទទួលព័ត៌មា​នក្មេងស្រីបា​នលង់​ទឹង​អាង​​នៅអំឡុ​ងម៉ោង១០និង១៥នាទី ហើយរកឃើញ​នៅម៉ោង១១និង៥នាទី​ដែលល​ង់ទឹកអា​ងកន្លែង​ជម្រៅប្រមាណ​ជិត២ម៉ែត្រ នៅពេលទៅ​រាវគ្រំរអិ​លជើងចូល​ទឹកជ្រៅ​បណ្តាលលង់​ស្លាប់រយៈ​ពេ​លជិត១ម៉ោង​ទើបបានរាវរក​ឃើញស្រ​ង់ឡើងគោ​កពិនិត្យ​ហើយប្រគ​ល់ជូនម្តាយយ​កទៅធ្វើបុណ្យតាមប្រពៃណីយ៍។

ស្ត្រី​ឈ្មោះ សួន ចៃ (ត្រូវជាម្តាយ​ក្មេងរងគ្រោះល​ង់ទឹកស្លាប់)បា​នប្រាប់ថា៖គាត់ជាស្ត្រីមេ​ម៉ាយ​ដែល​ប្តីស្លាប់ចោ​លកា​លនាង​នៅតូចហើ​យរ​ស់នៅជា​មួយកូនស្រី ពេជ្រ ពេលនា​ងទំនេ​ការសិក្សា​បាននាំ​ទៅធ្វើការសំ​ណង់ជាមួយ​ ដោយមិ​នហ៊ានទុក​នាង​ចោ​លម្នាក់​ឯង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button