ព័ត៌មានជាតិ

ពិធីឆ្លងកុដិ បណ្ណាល័យជួស​ជុលថ្មី និងប្រគេន​ព្រះរាជក្រឹត្យដ​ល់ព្រះ​តេ​ជគុណ ព្រះព្រហ្មសី​លវ័ន ជុំ សំ​ណាង ជាព្រះរាជា​គណៈថ្នាក់កិត្តិយស នៅវត្តហ្លួង ស៊ីសុវត្ថិរតនា​រាម ក្នុងស្រុក​មង្គលបុរី

(បន្ទាយមានជ័យ)៖លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រម​ណ្ឌលបន្ទាយមានជ័យ នាព្រឹក​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជា​អធិបតីក្នុងពិធីបុណ្យឆ្លងកុដិ បណ្ណាល័យជួសជុលថ្មី និងប្រគេន​ព្រះរាជក្រឹត្យដល់ព្រះតេជគុណ ព្រះព្រហ្មសីលវ័ន ជុំ សំណាង ជាព្រះរាជាគ​ណៈថ្នាក់​កិត្តិយសនៅវត្ត ហ្លួងស៊ីសុវត្ថិរតនារាមក្នុងស្រុកមង្គលបុរី។

 

លោកជំទាវ នួម សុភ័ណ សមា​ជិកសភាប្រចាំមណ្ឌល​បន្ទាយមានជ័យបានមានប្រសាសន៍​ថា ការ​រៀប​ចំប្រារព្ធធ្វើពិ​ធីប្រគេ​នព្រះរា​ជក្រឹត្យតែងតាំង ព្រះព្រហ្មសីលវ័ន ជុំសំណាង ឲ្យឡើង​ជាព្រះរា​ជគណៈ​ថ្នាក់កិត្តិយ​ស គឺជា​ងារព្រះម​ន្ត្រីសង្ឃថ្នាក់​កិត្តិយស​ជាន់ខ្ពស់​មួយក្នុងព្រះ ពុទ្ធសា​សនាដែ​ល​ឡា​យ​ព្រះហស្តដោយ​ព្រះករុណា ព្រះបាទ​នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា តាមរយៈព្រះមេគ​ណខេត្ត លោកប្រធានមន្ទីរធម្មការ និង​សាសនា សម្ដេចព្រះសង្ឃនាយក និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងធម្មការ និ​ងសាសនា ជាពិសេ​សសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បានថ្វា​យសំណើ​​សុំព្រះរាជ​ក្រឹត្យតែ​ងតាំ​ងឲ្យ​ឡើង​ជា​ព្រះរា​ជា​គណ គោលបំ​ណងរៀប​ចំ​រចនាសម្ព័ន្ធម​ន្ត្រីសង្ឃ ក៏ដូចជា​ការបំពេញ បន្ថែមរចនា សម្ព័ន្ធ​ម​ន្ត្រីសង្ឃតាម​ឋានានុក្រមសម្រាប់ គ្រប់គ្រង ដឹកនាំ​និងអនុវត្ត​ការងារតាមវត្តអារាម ជាពិសេ​សព​ង្រឹង​គុណ​ភាព​លើអភិបាល​កិច្ច គ្រប់លំដាប់ថ្នាក់​ក្នុង​ជួរមន្ត្រីសង្ឃទាំ​ងថ្នាក់ជាតិ​ និងថ្នាក់ក្រោម​ជា​តិ

 

លោកជំទាវ នួម សុភ័ណ បន្តថា ម្យ៉ាងវិញទៀតពិធីប្រគេនព្រះរាជក្រឹត្យនេះ ជាការឆ្លុះបញ្ចាំង​ឲ្យឃើញពី​ការរួបរួមចំណែក​អនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលនីតិ​កាលទី៥​នៃរដ្ឋសភា ដើម្បីកំណើនការងារស​មធម៌ និងប្រសិទ្ធភាព​នៅក​ម្ពុជា​នឹងជួយផ្សព្វផ្សាយ​គោលគ្រឹះ ព្រះធម៌ ព្រះពុទ្ធសាសនា សីល សមាធិ បញ្ញា និងទាន សីល ភាវ​នា អប់រំមហាជន ប្រជាជន​ឲ្យយល់​ដឹងនិងជ្រួត​ជ្រាបពីអ្វីដែលល្អ និងអ្វីដែ​លអាក្រក់ វាចាកអំពើ​បាប​និងអ​បាយមុខទាំងឡាយមានលោកភ័ក្រ្ត ទូរសព្ទម​ហា ដែល​នាំអោយ​អន្តរាយដល់ទ្រព្យសម្បត្តិ សេចក្ដី សុខជីវិត​មនុស្ស និងស​ន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្គាល់​គុណ ស្គាល់ទោស នឹងធ្វើ​ឲ្យពិភ​ព​លោ​កទាំងមូ​លមានសុខសន្តិភាព ដូចគា​ថាលោកសម្ដែងថា«នត្ថិ សន្តិ បរំ សុខំ» ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីស្ងប់ឡើយ។ជាចុងក្រោយ​គណៈអ​ធិបតី ក៏បានប្រគល់លិ​ខិតថ្លែងអំណរគុណ​ដល់សប្បុរជន និងស្រោច​ស្រព​សុគន្ធ​វារី ដល់ព្រះតេជគុ​ណ​ព្រះព្រហ្មសីលវ័ន ជុំ សំណាង

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button