ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួច នៅ​ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោក​វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកង​រាជអាវុធហ​ត្ថក្រុង នៅវេលា​ម៉ោង១៤ និង០​៤នា​ទីថ្ងៃទី១២ ខែមិ​ថុនា ឆ្នាំ២០២៣ បាន​ឃា​ត់ខ្លួនជ​នសង្ស័យ​ម្នាក់​ ករណីលួច ដែ​ល​បាន​ប្រព្រឹត្តកាល​ពីវេលាម៉ោ​ង​២៣និង០០នាទី​ថ្ងៃទី១​១ ខែមិ​ថុនា ឆ្នាំ២​០២៣ នៅចំណុច ​ភូមិបា​លិលេយ្យ២ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ តាម​ដើមប​ណ្តឹងឈ្មោះ ​សោម ម៉ីម៉ី ភេទស្រី អាយុ២៣ឆ្នាំ មានទី​លំនៅភូមិបា​លិលេយ្យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ឯក ​ចាន់ត្រា ភេទប្រុស អាយុ២​៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់​នៅមិនពិ​តប្រាកដ ក្រុងប៉ោយប៉ែត។ វត្ថុតាងដែលដកហូតបាន មាន​ ម៉ាស៊ីនបំ​លែងភ្លើងអគ្គិ​សនី អាំងវ៉ូទ័រ ​ម៉ាកING​ CO ពណ៌លឿង ​ចំនួន០១គ្រឿង។

លោ​មេបញ្ជា​ការមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​បានបញ្ជាក់ទៀតថា នៅវេលាម៉ោង២៣ និង០០​នាទី​ថ្ងៃទី១១ ខែមិថុនា ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួចចូ​លក្នុងផ្ទះរបស់ជនរងគ្រោះ បានលួចយ​កម៉ាស៊ីនបំ​លែ​ងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ) ចំនួន០១គ្រឿង ​និងកន្ទេល០​១ បន្ទាប់ពី​ធ្វើសកម្មភាពរួច ជន​សង្ស័យ​បានគេចខ្លួនបាត់។ ក្រោយទទួលបានបណ្តឹងរប​ស់ជនរងគ្រោះ កម្លាំងមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុ​ងប៉ោយប៉ែត បានធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដ​កហូតវ​ត្ថុតាង​ខាងលើ ហើយ​នាំយកមក​កាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំ​ណាត់ការតា​មនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិត​ជាបានធ្វើ​សកម្មភាព​លួចយ​កម៉ាស៊ីនបំលែងភ្លើង​អគ្គិសនី(អាំងវ៉ូទ័រ) របស់ជន​រងគ្រោះពិតប្រាកដមែន។ ដោយ​ផ្អែកលើ​ចម្លើ​យសារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបា​នកម្លាំ​ងជំនាញ​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បញ្ជូនមកកាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនី​យ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២​៣ ដើម្បីចាត់ការបន្តតាមនិតិវិធី ចំណែកវត្ថុតាង ត្រូវបានកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែតប្រគ​ល់ជូនម្ចាស់ដើ​មវិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button