សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានផ្តល់ជែលលាងដៃ ដល់មន្ទីអង្គភាពនានាក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការគិតគូរដល់សុខភាពរបស់មនុស្សគ្រប់រូបក្នុងបរិបទជំងឺកូវីដ១៩ដែលបច្ចុប្បន្នជំងឺមួយនេះមិនទាន់រលាយផុតនៅឡើយនោះនារសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ
ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការគិតគូរដល់សុខភាពរបស់មនុស្សគ្រប់រូបក្នុងបរិបទជំងឺកូវីដ១៩ដែលបច្ចុប្បន្នជំងឺមួយនេះមិនទាន់រលាយផុតនៅឡើយនោះនារសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយ និយាយបានធ្វើការបែងចែកជែលលាងសម្អាតដៃជូនដល់មន្ទីរអង្គភាពនានា ក្នុងខេត្តដែលទទួលបានពីថ្នាក់កណ្ដាលកាកបាទក្រហមកម្ពុជាចំនួន៧៤០កេស ជំហានទី២ ដែលជាជំនួយរបស់ក្រុមហ៊ុន ហ័នយ៉ា ហ៊ី ចុង Cambodia co,Ltd។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ទាំងសម្ភារៈ និងគោលការណ៍ដឹកនាំបានទាន់ពេលមានប្រសិទ្ធភាព ព្រមទាំងលើកទឹកចិត្តដល់កម្លាំងប្រតិបត្តិការ នៅមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ឯកឧត្តមបន្តថា បច្ចុប្បន្នយើង លោកកំពុងរស់នៅជាមួយជំងឺរាតត្បាតកូវីដ១៩ អស់រយៈពេលពីរឆ្នាំកន្លងមកហើយតែយើងទាំងអស់គ្នាមិនអាចដឹងថា ជំងឺដ៏កាចសាហាវនេះវានឹងបន្តរយៈពេលប៉ុន្មានទៀត ហើយមកទល់ពេលនេះក៏នៅពុំដឹងថា វានឹងសាបសូន្យនៅពេលណានោះដែរ។
បច្ចុប្បន្នវីរុសកូវីដ១៩ បានបម្លែងខ្លួន ដោយពិភពលោកក៏ដូចជាប្រជាជនកម្ពុជាយើងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងឡើងថែមលើសពីការភ័យខ្លាច នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះគឺវាបានជះឥទ្ធិពលទៅលើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើង ក៏ដូចជាមន្ត្រីរាជការសាធារណៈជាដើម៕