ព័ត៌មានជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំ​ណោយ​ជូនប្រជាពលរដ្ឋ រង​គ្រោះ​ដោយជំនន់​ទឹកភ្លៀង ក្នុងស្រុកមង្គលបុរី

(បន្ទាយមានជ័យ)៖ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណ:ក​ម្មការជាតិ​គ្រប​គ្រង​គ្រោះ​មហន្តរាយ និង​លោក​ឧត្ដមសេនីយ៍ទោ សេង ធារិន ​មេបញ្ជាការរង នាយសេនាធិការ យោធ​ភូមិភាគទី៥ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អញ្ជើញពិ​និត្យស្ថានភាព និងចែកអំណោយ របស់​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេប​ញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាការកងទ័ពជើងគោក រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ី​វ ត្រីខ ទឹកសុទ្ធ និងថវិកាមួយចំនួន ជូនប្រ​ជាពល​រដ្ឋចំនួន ១០គ្រួសារ ដែលទទួលរងគ្រោះ​ដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចកកើត ឃុំរហា​ត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនោះផងដែរ ឧត្ដមសេនីយ៍ទោ សេង ធារិន បានពិនិត្យស្ថានភាពទឹក និងបានណែ​នាំដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥ ដែលប្រចាំការនៅតំបន់រងគ្រោះ ត្រូវត្រៀមលក្ខណៈ ២៤ម៉ោង​លើ២៤ម៉ង ជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដោយសារទឹកភ្លៀង​នៅតែ​បន្តធ្លាក់​ចុះ ជាបន្តបន្ទាប់ដែលបន្តលិចលំនៅដ្ឋានប្រជាពលរដ្ឋ ។

ឯកឧត្ដម ង៉ែត ចាន់ថុន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអា​ជ្ញាធ​រមូលដ្ឋាន តែងតែគិតគួររាល់ការលំបាករបស់ប្រជាពលរដ្ឋ មិនទុកអោយប្រ​ជាពលរដ្ឋលំ​បាកឡើយ។

ក្នុងឱកា​សនោះដែរឯកឧត្ដម ង៉ែត ចាន់ថុន និងឧត្តមសេនីយ៍ សេង ធារិន សូមឱ្យពុកម៉ែបងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រ​យ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដ​ល់អាយុជីវិត​បាន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer