ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល​ មូលដ្ឋានគ្រឹះ​ដល់អ្នកស្ម័គ្រចិត្ត ​សាខាកាក​បាទក្រហ​មកម្ពុជា ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖យោងចំណា​រឯកភាព​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រ​ធានកាក​បាទក្រហមកម្ពុជា​ កាលពីថ្ងៃទី០៧​ ខែមេសា ឆ្នាំ២០២២ កន្លងមក ចំពោះ​ការគាំ​ទ្របច្ចេក​ទេសនិង​ហិរញ្ញវត្ថុរប​ស់សហ​គមន៍ អ៊ឺរ៉ុប សហព័ន្ធអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម ហ្វាំ​ងឡង់​ កាក​បាទក្រហមកម្ពុជា​បា​ននឹងកំពុង ប្រតិបត្តិការកម្មវិ​ធីលើកកម្ពស់​សកម្មភាពមនុ​ស្សធម៌និង​សុខភាព សហគម​ន៍ក្នុងខេត្តកណ្ដាល ត្បូងឃ្មុំ បន្ទាយមានជ័​យ និងខេត្តប៉ៃលិ​ន ក្នុងរយៈ​ពេល ៣ឆ្នាំ​គិតចា​ប់ពីខែឧស​ភា ឆ្នាំ​២០២២ ដល់​ខែមេ​សា ឆ្នាំ២០២៥។

និយាយដោ​យឡែក សម្រាប់ខេត្តបន្ទាយមាន​ជ័យរយៈ​ពេល ៤ ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែ​ឧសភា ឆ្នាំ២០២៣ មន្ត្រីសម្រប​សម្រួលថ្នាក់កណ្ដាល សហការជាមួយម​ន្ត្រីសាខាកាក​បាទក្រហម​ខេត្ត បានធ្វើការបើកវគ្គ​បណ្ដុះប​ណ្ដាល​មូលដ្ឋា​នគ្រឹះដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមដែ​លបា​នអញ្ជើ​ញចូលរួមជាសិក្ខាកាមមកពីតាមបណ្ដាស្រុកក្រុងទាំង ៩ក្នុងខេត្ត ដើម្បីបានជាចំណេះដឹង ក្នុងការ​លើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាពសហគមន៍។

លោកស្រី សុខ លាភា អនុប្រធាន​ក្រុមប្រតិបត្តិសាខា​កាកបាទក្រហមខេត្តបានបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​មូលដ្ឋាន​គ្រឹះ​ដល់អ្នកស្ម័គ្រចិត្តនា​ពេលនេះ​ គឺផ្ដោតលើបីផ្នែក​សំខាន់ៗរួមមាន ១.កាត្រៀមបង្ការនិងឆ្លើយតបការរាតត្បាតនៃជំងឺ ២.ការគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ស្ថាប័ន។

លោកស្រី សុខ លាភា បានឱ្យដឹង​បន្តថា គោល​បំណងនៃវគ្គបណ្ដុះប​ណ្ដាលមូលដ្ឋានគ្រឹះនេះ អ្នក​ស្ម័គ្រចិត្តទាំ​ងអស់ជាសិ​ក្ខាកាម បាន​ចំណេះដឹងនិងផ្សព្វផ្សាយបន្តពីប្រវត្តិ ចលនាបដិរូប​គោល​គារគ្រឹះ សហគមន៍ជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ផ្ដល់សេវាកម្មសង្គ្រោះ បឋម​នៅក្នុង​គ្រួសារសហគមន៍និង​សាលារៀន កំណត់បាន​ច្បាស់ពីតួនា​ទីនិង​ភាព​ទទួលខុសត្រូវរប​ស់អ្នក​ស្ម័គ្រចិត្ត និងចលនា​សម្ព័ន្ធពេល​មានជំនាញ សម្របសម្រួលនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការអ​ប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ និងឆ្លើយត​បទៅ និងបញ្ហា​សុខភាព​និងគ្រោះម​ហន្តរាយនានា។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ យើងសង្កេតឃើញមន្ត្រីមណ្ឌលសុ​ខភាពបានឡើងធ្វើបទបង្ហាញ ចូលរួមបំផុសគំនិត ស្ដីអំពីផ្សេងៗដូចជា ផ្ដាសា​យបក្សី និងជំងឺឆ្លងកូវីដ១៩។ ព្រមទាំងម​ន្ត្រីនៃ​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្ត ក៏ចូលរួមធ្វើបទបង្ហាញ បំផុសគំនិត ស្ដីពីជំ​ងឺអាសន្តរោគ​ដោយការខ្វះអ​នាម័យ ទឹកស្អាត បន្ទោបង់​ពាស់វា​លពាស់កាល គ្មានបង្គន់​អនាម័យត្រឹមត្រូវ បរិស្ថានមិ​នល្អជុំ​វិញផ្ទះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button