ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ​សម្រាប់ជួយរុះរើ និងជួសជុលផ្ទះ​ជូនប្រជា​ពលរដ្ឋដែលរ​ងគ្រោះដោ​យខ្យល់​កន្រ្តា​ក់ ជាង៤​០០ខ្នង នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការ ​កងព​លតូ​ចថ្មើរជើង​លេខ៥១ នាថ្ងៃ​ទី១០​ ខែមេសា​ ឆ្នាំ២០២​៣ បានចាត់តាំ​ងកម្លាំងអន្តរា​គមន៍ វរ​សេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំ​ដោយលោ​កអនុសេនីយ៍​ឯក ណក់ នា ជំនួយ​ការសេនាធិ​ការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហ​ការជាមួយកងកម្លាំងចម្រុះ ផ្នែកសឹ​ករងស្រុកស្វាយចេ​ក នគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន នាំ​យក​អំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ចុះជួយរុះ​រើជួសជុល​ផ្ទះជូនប្រជា​ពលរដ្ឋដែលរ​ងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កាលពី​ល្ងាចថ្ងៃទី៩ ខែមេសា​ ឆ្នាំ២០២៣ វេលា​ម៉ោង៧:៣០នាទី មានភ្លៀងធ្លាក់ និង​លាយឡំដោ​យខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោយមាន​ការយកចិត្ត​ទុកដាក់ពី​សំ​ណាក់ ឯកឧត្តម ​នាយឧត្តមសេនីយ៍ ​ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរង នៃកងយោ​ធព​ល​ខេមរភូមិន្ទ មេបញ្ជាកា​រកងទ័ពជើងគោក​ បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំ​ងកងពលតូ​ចថ្មើរជើងលេខ៥១ រក្សាទុកដើ​ម្បីជួយសម្រួល​នូវទុក្ខលំបាករ​បស់ប្រជា​ពលរដ្ឋឲ្យ​បានទាន់ពេ​លវេលា កងកម្លាំង​ចម្រុះរួមជាមួយ​អាជ្ញាធរមូលដ្ឋានបា​នរួមគ្នាខិតខំជួយជួស​ជុលជូនប្រ​ជាពលរដ្ឋបា​នស្នាក់​នៅឡើងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណ​រគុណយ៉ាងជ្រាល​ជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែង​តែយកចិ​ត្តទុកដាក់​ចំពោះប្រជាព​លរដ្ឋជួប​ការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែត ជា បេក្ខភា​ព នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button