ព័ត៌មានជាតិ

រដ្ឋបាលក្រុងសិរី​សោភ័ណ ចុះយុទ្ធនា​ការសម្អាតអ​នាម័​យបរិស្ថានជុំវិញ​ក្រុងក្រោមប្រធានបទ “ថែ​ទាំភ​ពផែនដី ដើម្បីសុខភាពយើង”

ខេត្តបន្ទាយមានជ័យ ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលរ​ង នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ តំ​ណាងឯកឧត្ដម ​អ៊ុំ​ រាត្រី អភិបាលនៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ កងកម្លាំងប្រដាប់​អាវុធទាំ​ងបីប្រភេទ ស​ហការ​ជាមួយ​នឹងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរប​រិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវ​ជន​កាកបាទក្រហម យុវជន​កាយរិទ្ធ ..​. សរុបប្រមាណ៥០០នាក់ ចុះ​យុទ្ធនា​ការស​ម្អាត​អនា​ម័យបរិស្ថានជុំវិ​ញក្រុង កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោ​ម​ប្រធានបទ ថែ​ទាំភពផែនដី ដើម្បីសុខភាព​យើង

លោក ស្រេង សុផល អភិបាលក្រុងសិរីសោ​ភ័ណ បានមានប្រសាសន៍ថា ការរៀបចំ​យុទ្ធនា​ការ​នេះ ជា​​សក្ខីភាពបញ្ជា​ក់អំពីការយល់ដឹង និងការចូលរួមក្នុងកិច្ចគាំពា​របរិស្ថាន ការ​អភិរក្សជីវចម្រុះ និង​ការរ​ស់​នៅប្រកបដោយ​ចីរភាពម្យ៉ាងវិញទៀតនឹងក្លាយជាសកម្មភាព ចូលរួមលើ​កកម្ពស់ការ​យល់​ដឹង​ជាសាធារណៈ អំពីការធ្វើអនាម័យ ការគ្រប់គ្រងនិងកា​រប្រើប្រាស់​ធនធានធម្មជា​តិប្រកប​ដោយ​និរន្តរភាព ការប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល អាកាសធាតុ ការគ្រ​ប់គ្រងគុណ​ភាពបរិស្ថាន សំ​ដៅ​លើការលើ​កកម្ពស់សុខភាពសាធារណៈ​ កិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់​គ្រង​ធនធាន​ធម្មជាតិ ប្រកបដោយនិរន្តរភាព បានជាគុណ​ប្រយោជន៍ដល់មនុស្សជាតិ

លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ ថា ៖បញ្ហាបរិស្ថាន គឺជា​បញ្ហាប្រឈមដ៏​ចំបងមួយ ដែលពិ​ភពលោកកំពុងមានកា​រព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាទាំ​ងនោះ​រួមមាន កំណើ​នប្រជាជន កំណើ​នតម្រូវការ ការបំផ្លាញ​ព្រៃឈើ ការបំពុលទឹក ការបំពុលខ្យល់ ការបំ​ពុលដី ការចាក់ចោល​សំណល់ច្រើន ការបាត់បង់ជីវចម្រុះ។ល។

ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានអំពាវនាវឱ្យជនរួមជាតិយើងក្នុងខេត្ត ទោះជាព​លរដ្ឋសា​មញ្ញក្តី មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុង​កិច្ចគាំពា​របរិស្ថាន និងអភិរក្សជីវចម្រុះ តាមសមត្ថ ភាព​លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ឱ្យបា​នសមស្របតាមគោលការណ៍គ្រប់គ្រង​បរិស្ថាន ដូចជាការកា​ត់បន្ថយ ការប្រើប្រាស់ ការប្រើ​ប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button