ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ លួ​ចម៉ូតូកង់បី នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោ​កវរសេ​នីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កាលពីវេ​លាម៉ោង ១៣និង២០នាទី ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូក​ង់បី ដែលបានប្រព្រឹត្ត​កាល​ពីវេ​លាម៉ោង០៥និង០០នា​ទី ថ្ងៃទី​២៤ ខែកក្កដា នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅ​ភូមិសា​មគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ ក្រោយពីទទួលបាន​ពាក្យប​ណ្តឹងពី​ឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់​នៅទីតាំងកើតហេតុខាងលើ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹ​ងថា ជនសង្ស័យ​ឈ្មោះ សេង សូនី ភេទប្រុស ​អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាល​ស្ពាន២ ស​ង្កាត់​អូរជ្រៅ ក្រុងប៉ោយ​ប៉ែត។ វត្ថុតាងចាប់បាន ម៉ូតូកង់បីឥណ្ឌា (PASSAPP) ម៉ាក BAJAJ​REMAX​IMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ​ពាក់ស្លាកលេខ ​បាត់ដំបង 1AM-9890

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា នៅវេលា​កើ​តហេតុជ​នរងគ្រោះ​បានចតម៉ូ​តូកង់បីមុខ​បន្ទប់​ជួល រួចទៅ​សម្រាក លុះព្រឹកឡើងចេញ​ពីបន្ទប់ស្រា​ប់តែ​បាត់​ម៉ូតូក៏​ផ្អើលឆោ​ឡោ និងបា​នឆែក​មើលកាមេរ៉ាសុវត្ថិភា​ព ឃើញជនស​ង្ស័យធ្វើសកម្មភា​ពលួចម៉ូ​តូ ហើយ​ជិះចេញទៅបាត់។ បន្ទាប់ម​កជនរងគ្រោះបា​នមកដា​ក់ពាក្យបណ្តឹង​នៅមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង​តែម្ដង។

ក្រោយ​ការឃាត់ខ្លួន និងសួរចម្លើយ ជន​សង្ស័យ បា​នសារភាពថា ខ្លួនពិត​ជាបា​នធ្វើ​សកម្មភាព​លួច​ម៉ូតូជ​នរង​គ្រោះ​ពិតប្រាកដមែន ហើយកន្លង​ទៅខ្លួនធ្លា​ប់បានជាប់​ពន្ធនាគារចំនួន០១លើកផងដែរ ពា​ក់ព័ន្ធករណី​លួច នៅក្នុងរា​ជធានីភ្នំពេញ កា​លពីអំឡុងឆ្នាំ២០​១៦ដល់ឆ្នាំ២០២១។ ដោ​យផ្អែក​លើចម្លើ​យសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​បញ្ជូន​ជនស​ង្ស័យ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។

លោ​កវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហ​ត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ។ ចំ​ណែកម៉ូតូ ត្រូវបានកម្លាំងកងរា​ជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រគល់​ជូនម្ចាស់​ដើមវិញហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button